សិស្សធ្វើការពិសោធ

ទំព័រដើម / សិស្សធ្វើការពិសោធ

កម្មវិធីសិក្សាស្រាវជ្រាវ ជាកម្មវិធីមួយនៃកម្មវិធីសិក្សាអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មវិធីនេះត្រូវបានបង្កើតឡើងជាមួយសកម្មភាពផ្សេងៗដូចជា ការសិក្សាស្រាវជ្រាវរបស់សិស្សនៅបន្ទប់ពិសោធ(ជាពិសេសលើមុខវិជ្ជាវិទ្យាសាស្រ្តពិត) ការដាក់ប្រធានបទស្រាវជ្រាវតាមមុខវិជ្ជានីមួយៗ ការដាក់ឱ្យសិស្សធ្វើកិច្ចការស្រាវជ្រាវសម្រាប់ការប្រកួតតាំងពិព័រណ៌ប្រចាំឆ្នាំរបស់សាលា និងការដាក់សំណួរស្រាវជ្រាវតាមរយៈទស្សនកិច្ចសិក្សារបស់ពួកគេម្នាក់ៗ។

ក្រៅអំពីនេះ ក្រោមការសហការជាមួយក្រសួង ស្ថាប័នរដ្ឋ និងឯកជន ជាលក្ខណៈជាតិ និងអន្តរជាតិ សិស្សានុសិស្ស អន្តរទ្វីប អាមេរិកាំង ក៏ត្រូវបានលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យចូលរួមដើម្បីបណ្តុះភាពក្លាហាន បង្ហាញស្នាដៃ និងបញ្ចេញសមត្ថភាពរបស់ខ្លួនផងដែរ ហើយពួកគេជាច្រើនរូបទទួលបានរង្វាន់ និងជ័យលាភីគួរឱ្យស្ងើចសរសើរ។ ការស្រាវជ្រាវ ជាសកម្មភាពសិក្សាមួយដែលផ្តល់នូវពុទ្ធិយ៉ាងទូលំទូលាយ និងរឹងមាំសម្រាប់សិស្សានុសិស្ស ហើយដែលជាកម្មវិធីអប់រំ និងបណ្តុះបណ្តាលនៃប្រទេសជឿនលឿនផ្សេងៗលើពិភពលោកបានអនុវត្ត និងផ្តល់តម្លៃយ៉ាងខ្លាំងបំផុតដូចជានៅសហរដ្ឋអាមេរិក ណូវែលហ្សេឡង់ សឹង្ហបុរី អូស្រ្តាលី ជប៉ុន អង់គ្លេស បារាំង ជាដើម។ តាមរយៈកម្មវិធីសិក្សាស្រាវជ្រាវនេះ គឺជាការបណ្តុះ និងផ្តល់ឱ្យសិស្សានុសិស្សនូវសារប្រយោជន៍ដ៏សម្បូរបែបជាច្រើនដូចជា៖