សាលារៀន អន្តរទ្វីប អាមេរិកាំង សូមរក្សាកែប្រែកម្មវិធីដែលបានបង្ហាញក្នុងប្រតិទិននេះ ក្នុងករណីចាំបាច់។ សូមអរគុណ!
ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច
កម្មវិធីបើកបវេសនកាលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានជួបជុំគ្នាចាប់ផ្តើមឆ្នាំសិក្សាថ្មី
សាលារៀន អន្តរទ្វីប អាមេរិកាំង មានបន្ថែមមុខវិជ្ជាបំណិនជីវិតក្នុងកម្មសិក្សា
ដំណឹងជ្រើសរើសបុគ្គលិក
គណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ
សាលារៀន អន្តរទ្វីប អាមេរិកាំង
ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ . . .
សាលារៀន អន្ដរទ្វីប អាមេរិកាំង (សាខាចាក់អង្រែ) គឺជាសាលារៀនចំណេះទូទៅមួយដែលត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្ដេយ្យរហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការប្រឡងសិស្សពូកែអាហារូបករណ៍ ម៉េងលី ជេ. គួច បញ្ចប់ឆ្នាំសិក្សា (The Mengly J. Quach Scholarship Student Exam)៖ ត្រូវបានបង្កើតឡើងជាលើកទី១ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ នាឆ្នាំសិក្សា២០១១-២០១២ ក្នុងគោលបំណងចម្រាញ់ជ្រើសរើសសិស្សដែលរៀនពូកែគ្រប់មុខវិជ្ជាប្រចាំថ្នាក់ទី៧ ដល់ទី១២ ទទួលបានអាហារូបករណ៍ក្នុងឆ្នាំសិក្សា២០១២-២០១៣ រយៈពេល១ឆ្នាំពេញ ជាពិសេសគឺជួយជំរុញឱ្យសិស្សានុសិស្សខិតខំ ប្រឹងប្រែងរៀនសូត្រដើម្បីឱ្យការសិក្សាអប់រំទទួលបានគុណភាពខ្ពស់ ក៏ដូចជាដើម្បីជ្រើសរើសសិស្សពូកែដើម្បីចូលរួមប្រឡងជាមួយសិស្សពូកែនានាខាងក្រៅផងដែរ។