ដំណើរទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី៥ លើកទី១២០

ដំណើរទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី៥ លើកទី១២០

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំដំណើរទស្សនកិច្ចសិក្សា ដែលមានសិស្សានុសិស្សថ្នាក់ទី៥ ប្រមាណជិត៣០នាក់ បានទៅកាន់ព្រះបរមរាជវាំង ចតុ​មុខ​មង្គល។ ពេលទៅដល់ទីនោះ សិស្សានុសិស្សបានស្វែង​​យល់​ពីព្រះ​បរម​រាជ​វាំង​ចតុមុខមង្គល ដែល​ជាទី​តាំង​រាជធានីខ្មែរបច្ចុប្បន្ន និងជាទីតំណាង​ជាតិទាំង​មូល ជាពិសេស​គឺ​ស្វែង​យល់​ជាក់​​ស្តែងពី សម្បត្ដិបេតិកភណ្ឌ​ជាតិដ៏មានតម្លៃ​ ប្រពៃ​ណី​​ទំនៀម​ទម្លាប់ខ្មែរ ព្រឹត្តិការ​ណ៍ប្រវត្តិ​សា​ស្រ្ត​ និង ពង្សា​វតារ​ក្នុងមណ្ឌល​វប្បធម៌ជាតិ ផ្សារភ្ជាប់​ទៅនឹង​សៀវភៅ​មេរៀនសិក្សារបស់សិស្សា​នុ​សិស្ស​ផ្ទាល់ តែ​ម្តង។

សិស្សានុសិស្សបាន​សិក្សាជាក់​ស្តែង​ពី​ទិដ្ឋភាព​ទូទៅក្នុង​ព្រះបរម​រាជវាំង ដោយមានការ ពន្យល់បង្ហាញពីមគ្គុទេ្ទសក៍អំពីវិសាលភាពនៃសម្បត្តិវប្ប​ធម៌​ជាតិ និង​រាជ​ធានី​​​​​ខ្មែរដែលបានផ្លាស់​ប្តូរ​ទីតាំងជាបន្តបន្ទាប់​​រហូតមកដល់បច្ចុប្បន្ន និងបានស្គាល់​នូវ​ព្រះរាជ​ដំណាក់​​ព្រះ​មហា​ក្សត្រ និង ព្រះញាតិវង្ស​គង់ប្រថាប់ រួមទាំងឈ្មោះ និងតួនាទីនៃប្រាសាទនីមួយៗ​ក្នុងព្រះបរម​រាជ​វាំង ហើយ សិស្សានុសិស្ស​មានការកោត​សរសើរស្ញប់ស្ញែង​មិនដាច់ពីមាត់​ចំពោះសម្បត្ដិ​បេតិកភណ្ឌ​ជាតិ​ដ៏​មាន តម្លៃ និងស្នាដៃសំណង់​ស្ថាបត្យ​កម្ម​បែប​ប្រពៃណីជាតិ​​ដ៏ល្អវិចិត្រ​របស់ស្ថាបត្យ​ករ​ខ្មែរដ៏ឆ្នើម។ បន្ទាប់ពីទស្សនកិច្ចសិក្សាបានបញ្ចប់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងចាងហ្វាងបាន ថ​ត​រូប​អនុស្សាវរីយ៍​នៅមុខព្រះ​បរម​រាជ​វាំង​ចតុមុខមង្គល មុន​ពេល​ធ្វើដំណើរត្រលប់មកសាលារៀន វិញ និងបានមក​កាន់​ត្រឡប់មកសាលារៀនតាមសាខានីមួយៗប្រកប​ដោយ​សុវត្ថិភាព និងភាព រីករាយ។

សិស្សានុសិស្សបានស្គាល់ និងបានយល់ដឹងកាន់ស៊ីជម្រៅអំពីសម្បត្ដិបេតិកភណ្ឌ​ជាតិដ៏មានតម្លៃ​ ប្រពៃ​ណី​​ទំនៀម​ទម្លាប់ខ្មែរ ព្រឹត្តិការ​ណ៍ប្រវត្តិ​សា​ស្រ្ត​ និងពង្សា​វតារ​ក្នុងមណ្ឌល​វប្បធម៌ជាតិផ្សារភ្ជាប់​ទៅនឹង​សៀវភៅ​មេរៀនសិក្សារបស់សិស្សា​នុ​សិស្ស​ផ្ទាល់ ហើយសិស្សានុសិស្ស ក៏ទទួលបានភាពសប្បាយរីករាយក្នុងដំណើរទស្សនកិច្ចនេះផងដែរ។

No Comments

Post A Comment

Back to Top