ដំណើរទស្សនកិច្ចសិក្សាលើកទី១១៤ ទៅកាន់សួនកម្សាន្តធម្មជាតិ EM

ដំណើរទស្សនកិច្ចសិក្សាលើកទី១១៤ ទៅកាន់សួនកម្សាន្តធម្មជាតិ EM

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ ទាំង៣សាខារួមមាន សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក និងសាខាចាក់អង្រែ បានចេញដំណើរនៅម៉ោង៧:០០នាទីព្រឹកទៅកាន់ សួនកម្សាន្តធម្មជាតិEM។


មុនពេលទៅដល់សិស្សានុសិស្សបានចុះចែកអំណោយសប្បុរសធម៌នៅសាលាបឋមសិក្សា សុទ្ធចាបយិនប្រទះឡាង ហើយលោកនាយកសាលា និងសិស្សជាច្រើនបានរង់ចាំស្វាគមន៍។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុ-សិស្ស (AIS) បានចូលតាមថ្នាក់រៀនចែកអំណោយដល់សិស្សដូចជាសម្ភារសិក្សា និងសម្លៀកបំពាក់ និងបានថតរូបជាច្រើនទុកជាអនុស្សាវរីយ៍។

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង