សកម្មភាពសិក្សា

ទំព័រដើម / សកម្មភាពសិក្សា

ដើម្បីជោគជ័យនៅថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ និងសកលវិទ្យាល័យ កុមារតូចៗត្រូវតែទទួលបានការបណ្តុះបណ្តាលនូវចំណេះដឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៅពេលពួកគេនៅថ្នាក់បឋមសិក្សា។ បន្ថែមពីលើនេះ លោកគ្រូ អ្នកគ្រូត្រូវតែយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ចំពោះសកម្មភាពសិក្សារបស់សិស្សបឋមសិក្សា ដូច្នេះពួកគេមិនត្រឹមតែអភិវឌ្ឍចំណេះដឹងយ៉ាងទូលំទូលាយប៉ុណ្ណោះទេ ថែមទាំងមានអាកប្បកិរិយាសមរម្យនៅក្នុងថ្ងៃអនាគតទៀតផង។

លោកគ្រូ អ្នកគ្រូជាច្រើនបានស្វែងរកវិធីសាស្រ្តផ្សេងៗដើម្បីដាក់បញ្ចូលថ្នាក់ភាសាបរទេស និងភូមិសាស្រ្តចូលទៅក្នុងសកម្មភាពសិក្សាតាមរយៈការលេង ដោយសារតែពួកគេដឹងថា ពាក្យថារៀន ស្តាប់ទៅគួរឪ្យធុញ ហើយមិនគួរឪ្យចូលចិត្តចំពោះកុមារតូចៗ។ ជាលទ្ធផល កុមារអាចរីករាយនឹងការសិក្សារបស់ពួកគេ ហើយទទួលបានចំណេះដឹងបន្ថែមជាសកល។