Qualcomm ប្រកាសចេញមុខងារថ្មីសម្រាប់អ្នកប្រើប្រាប់ Android

Qualcomm ប្រកាសចេញមុខងារថ្មីសម្រាប់អ្នកប្រើប្រាប់ Android

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “Qualcomm ប្រកាសចេញមុខងារថ្មីសម្រាប់អ្នកប្រើប្រាប់ Android”
អត្ថបទដកស្រង់ដោយ : ហ៊ាង បុប្ផារិទ្ធ
#MJQE#AmericanInterconSchool

ដូចដែលអ្នកបានដឹងមកហើយថា Apple បានបញ្ចេញមុខងារមួយបំពាក់លើ iPhone 14 Series ឈ្មោះថា Emergency SOS via Satellite ដែលអាចធ្វើការទាក់ទងគ្នាបានទោះនៅតំបន់គ្មានសេវាចូលដល់ក៏ដោយ។ ដោយឡែកថ្មីៗនេះ ក្រុមហ៊ុនផលិតឈីប Qualcomm ក៏បានប្រកាសបញ្ចេញមុខងារមួយនៅលើឈីបថ្មី ដែលមុខងារនោះមានឈ្មោះថា Snapdragon Satellite។

ដោយយោងទៅតាមការចុះផ្សាយរបស់ Qualcomm ផ្ទាល់បានឱ្យដឹងថា Qualcomm បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុនផ្តល់សេវាផ្កាយរណប iridium ដោយបង្កើតបានមុខងារថ្មីមួយឈ្មោះថា Snapdragon Satellite។ លើសពីនេះទៅទៀត មុខងារមួយនេះនឹងផ្តល់នូវការទំនាក់ទំនងគ្នាទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោកតែម្តង ចំពោះស្មាតហ្វូនណាដែលប្រើប្រាស់ជាមួយនឹងឈីប Snapdragon 8 Gen 2 Mobile Platform និងប្រភេទស្មាតហ្វូនជំនាន់ក្រោយដែលត្រៀមចេញឆ្នាំ2023នេះ។

មុខងារ Snapdragon Satellite មួយនេះគឺវាអាចមានសមត្ថភាពក្នុងការទាក់ទងគ្នាក្នុងករណីបន្ទាន់ណាមួយបានពីររបៀប ឬហៅថា two-way messaging ដោយទីមួយគឺអាចទាក់ទងគ្នាតាមរយៈការផ្ញើសារធម្មតា និងទីពីរគឺអាចទាក់ទងគ្នាតាមយៈការប្រើប្រាស់កម្មវិធីផ្ញើសារផ្សេងៗទៀតដែលអ្នកកំពុងប្រើ។ ហើយខាង Qualcomm ក៏បានបញ្ជាក់បន្ថែមផងដែរថា មុខងារមួយនេះមិនមែនទាល់តែមានហេតុការបន្ទាន់ណាមួយទើបអាចប្រើបានទេ ពោលគឺឱ្យតែនៅតំបន់ណាមួយដែលដាច់សេវាគឺអាចប្រើបានហើយយ៉ាងណាមិញ Qualcomm ក៏បានធ្វើការបញ្ជាក់បន្ថែមផងដែរថា មុខងារទាក់ទងតាមផ្កាយរណបនេះគឺមិនត្រឹមតែបំពាក់វានៅលើស្មាតហ្វូន Android នោះទេ ពោលគឺគេនឹងធ្វើការពង្រីកវាទៅកាន់ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដូចជា laptop, tablet, យានយន្ត ក៏ដូចជាប្រភេទសម្ភារៈ IoT ជាដើម។

ម្យ៉ាងវិញទៀត The Verge ក៏បានធ្វើការបញ្ជាក់ពីមុខងារនេះបន្ថែមផងដែរថា ចំពោះបច្ចេកវិទ្យាផ្កាយរណបដែលប្រើប្រាស់នៅលើស្មាតហ្វូនប្រភេទ Android នេះគឺដូចគ្នាជាមួយសេវាកម្មផ្សេងទៀតរបស់ iridium ដែរ មានន័យថាអ្នកប្រើប្រាស់ត្រូវតែចាយលុយលើសេវាកម្មនេះដោយមិនមែនប្រើប្រាស់ Free ទេ ហើយចំពោះតម្លៃគឺអាស្រ័យលើក្រុមហ៊ុនផ្តល់សេវាកម្មជាអ្នកកំណត់។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://tech-cambodia.com/articles/qualcomm-launch-snapdragon-satellite

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង