លោក គុណ ប៊ុន្ថា
លោក គុណ ប៊ុន្ថា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីវិទ្យាសា្ថន អភិវឌ្ឍន៍អាស៊ីសច្ចៈ នៅក្នុងឆ្នាំ២០១៦។ លោក គុណ ប៊ុន្ថា បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងតួនាទីជាគ្រូបង្រៀនកុំព្យូទ័រពេញម៉ោង ផ្នែកបឋមសិក្សា ដល់មធ្យមសិក្សា។
ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារ លោកទទួលបានការដំឡើងតួនាទីពីគ្រូបង្រៀនកុំព្យូទ័រពេញម៉ោង ទៅជាអនុប្រធានគ្រូកុំព្យូទ័រ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្នុងនាមជាអនុប្រធានកុំព្យូទ័រនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាកុំព្យូទ័រតាំងពីបឋមសិក្សា ដល់មធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ លោកគុណ ប៊ុន្ថា ត្រូវបានគណៈកម្មការនៃសាលារៀន អន្តរទ្វីបអាមេរិកាំង ដំឡើងតួនាទីជា ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែក្នុងកម្មវិធីសិក្សាចំណេះទូទៅភាសាខ្មែរនៃសាលារៀនអាមេរិកាំងនៅសាខាចាក់អង្រែ។
គោលបំណងរបស់កម្មវិធីសិក្សាកុំព្យូទ័រនេះ គឺដើម្បីឱ្យសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលត្រូវបានប្រើប្រាស់ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗដែលតម្រូវអោយមនុស្សម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបាន ក្នុងការបំពេញការងារប្រចាំថ្ងៃ។
ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកកុំព្យូទ័រឡើង ដើម្បី ផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅពេលអនាគត។
ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា