លោក មុំ ស៊ីដារ៉ា

លោក មុំ ស៊ីដារ៉ា

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស

លោក មុំ ស៊ីដារ៉ា មានស្រុកកំណើតនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ លោកគឺជាកូនទីបីនៅក្នុង គ្រួសារអ្នកលក់ដូរមួយដែលមានកូនប្រាំពីរនាក់។ លោកកើតនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ១៩៨៩។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីវិទ្យាស្ថានភាសាបរទេស នៅក្នុងឆ្នាំ២០១២។ លោក មុំ ស៊ីដារ៉ា ​បាន​ចូល​បម្រើការងារ​នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០២​ខែមីនា ឆ្នាំ២០២០ ក្នុងនាម​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស​ពេញម៉ោង។ ដោយការកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការ និង ដោយមើលឃើញពីសមត្ថភាពការងារ និងឆន្ទៈខ្ពស់ក្នុងការជួយជ្រោមជ្រែងដល់វិស័យអប់រំរបស់លោក ចាប់ពីខែមិថុនា ឆ្នាំ២០២២​ លោកក៏ត្រូវ​បាន​ដំឡើងតួនាទីជាអនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស ដែលជួយសម្រួលដល់កិច្ចការ​គ្រប់គ្រង​ទៅ​លើ​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស ​តាំង​ពី​កម្រិត​ក្រោម​​មត្តេយ្យ​សិក្សា ដល់ថ្នាក់ទី១២ ក្នុង​កម្ម​វិធី​ចំណេះ​ដឹង​ទូទៅ​ភាសាខ្មែរ​ នៅ​សាសារៀន អន្តរទ្វីប អាមេរិកាំង។ លោកសង្ឃឹមយ៉ាងមុតម៉ាំថា តាមរយៈតួនាទីនេះ លោកនឹងបន្តធ្វើអោយផ្នែកភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង អោយកាន់តែប្រសើរឡើង។​

 

លោក មុំ ស៊ីដារ៉ា

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស

Tags
គណៈកម្មការសាលា
Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង