លោក ហេង សុវណ្ណារិទ្ធ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។ លោកគឺជាកូនពៅនៅក្នុងគ្រួសារមន្ត្រីរាជការមួយដែលមានកូនពីរនាក់។ លោកកើតនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ១៩៩០។ ក្រោយពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០១៤ លោកបានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងតួនាទី អ្នកថតចម្លងឯកសារ បន្ទាប់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដោយសារចង់ផ្លាស់ប្តូរបទពិសោធន៍ការងារទៅជាលេខាធិការកម្មវិធីសិក្សា ពេញម៉ោង។
ដោយការកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារតស៊ូ សហការល្អក្នុងក្រុមការងារ គណៈគ្រប់គ្រងបានពិនិត្យឃើញពីសមត្ថភាពការងារ និងឆន្ទៈខ្ពស់ក្នុងការជួយជ្រោមជ្រែងដល់វិស័យអប់រំរបស់លោក ចាប់ពីខែមិថុនា ឆ្នាំ២០១៩ លោកក៏ត្រូវបានដំឡើងតួនាទីជា ប្រធានលេខាធិការកម្មវិធីសិក្សា ដែលជួយសម្រួលដល់កិច្ចការគ្រប់គ្រងរដ្ឋបាលអប់រំ និងកិច្ចការងារទូទៅ ពាក់ព័ន្ធនឹងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងជួយការងារចាងហ្វាងទទួលបន្ទុកតាំងពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ នៅសាសារៀន អន្តរទ្វីប អាមេរិកាំង(សាខាចាក់អង្រែ)។
លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈតួនាទីនេះ លោកនឹងបន្តធ្វើឱ្យផ្នែកលេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឈានទៅរកភាពជោគជ័យ និងមានការអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង។
ប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង