លោក ពូន វាសនា

លោក ពូន វាសនា

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោក​ ពូន វាសនា កើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧១ ក្នុងខេត្តកណ្តាល។​ នៅឆ្នាំ​១៩៩១លោកបានបញ្ចប់ការសិក្សាមធ្យមសិក្សាកម្រិត២នៅសាលាសន្ធរម៉ុក​​​ លោកបានបន្តការសិក្សាជាភាសាអង់គ្លេសតាមសៀវភៅ ថ្នាក់វេយ្យាករណ៍ បកប្រែកាសែតអង់គ្លេសខ្មែរ និងរៀនភាសាថៃ ចាប់តាំងពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩២។ នៅឆ្នាំ១៩៩៤លោកបានបម្រើការងារជាគ្រូបង្រៀនផ្នែកភាសាខ្មែរ និងភាសាអង់គ្លេសនៅសាលាឯកជនមួយឈ្មោះសាលាបង្រៀនភាសាខ្មែរ ចិន អង់គ្លេស លិប ឃុន និងបង្រៀនភាសាអង់គ្លេស នៅសាលា UES(United English School) និងសាលាCambridge American School ទទួលបានបទពិសោធន៍ល្អៗជាច្រើន។ ក្រោយមកទៀត លោកបានដាក់ពាក្យសុំបំពេញការងារនៅ សាលារៀន អន្តរទ្វីប​អាមេរិកាំងចាប់តាំងពីឆ្នាំ២០១៥ ក្នុងតួនាទីជាគ្រូបង្រៀនថ្នាក់បឋមសិក្សារហូតដល់បច្ចុប្បន្ន។ ដោយមានសមត្ថភាពបង្រៀន ការចេះជួយក្រុមការងារដោយទឹកចិត្តល្អ និង បូកផ្សំនិងការសហការការងារល្អ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោកគ្រូវាសនា ត្រូវបានគណៈ​កម្មការនៃសាលារៀន  អន្តរទ្វីប​អាមេរិកាំង ដំឡើងតួនាទីជា ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែក្នុងកម្មវិធីសិក្សាចំណេះទូទៅភាសាខ្មែរនៃសាលារៀនអាមេរិកាំងនៅ​សាខាចាក់អង្រែ។ ​

លោក គ្រូពូន វាសនា គឺជាគ្រូដ៏ល្អម្នាក់ដែលស្រលាញ់ការបង្រៀន មានទឹកចិត្តល្អ មានទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទី។ ហើយលោកក៏រីករាយក្នុងការជួយក្រុមការងារ និងតែងចង់ឃើញស្ថាប័នដែលខ្លួនបម្រើការងារជូនមានភាពរីកចម្រើននិងមានគុណភាពខ្ពស់។

លោក ពូន វាសនា

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

Tags
គណៈកម្មការសាលា
Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង