លោក ជា សម្បត្តិ

លោក ជា សម្បត្តិ

នាយកចាងហ្វាង

លោក​ ជា​ សម្បត្តិ​ កើត​នៅក្នុង​ឆ្នាំ១៩៨២​ នៅ​រាជធានី​ភ្នំពេញ​។ លោក​ទទួល​បាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​ ផ្នែក​ប្រវត្តិ​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅក្នុង​ឆ្នាំ២០០៥​។ នៅ​ឆ្នាំ២០០៦​ បាន​ចេញទៅ​បម្រើការ​ងារ​ជា​គ្រូបង្រៀន​ នៅ​វិទ្យាល័យ​ព្រះរាជ​សម្ភារ​ ខេត្តកំពត​ បាន​រយៈពេល៣ឆ្នាំ​។ ក្រោយមក​បាន​ផ្ទេរ​ការងារ​ពី​ខេត្តកំពត​ មក​បម្រើ​កា​ងារ​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់កន្ទួត​ ខេត្តកណ្តាល​។ លោក​ បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០០៩​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ប្រវត្តិវិទ្យា​ ផ្នែក​មធ្យមសិក្សា​ទុតិយភូមិ​ និង​ជា​គ្រូ​បន្ទុក​ថ្នាក់​ (ពេញ​ម៉ោង​)។

ដោយ​យោង​ទៅលើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​តស៊ូ​ អត់ធ្មត់​ក្នុង​ការ​បំពេញការងារ​ក្នុងរយៈពេល០៦ឆ្នាំ​ ដែល​លោក​បាន​បម្រើការ​ងារ​ជូន​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ លោក​ទទួល​បានការ​តំឡើង​តួនាទី​ជា​បន្ដ​បន្ទាប់​ចំនួន៣ដង​។ នៅ​ខែកញ្ញា​ ឆ្នាំ២០១១​ លោក​ត្រូវ​បាន​តំឡើង​តួនាទី​ពី​គ្រូបង្រៀន​ពេញ​ម៉ោង​ ទៅជា​មន្រ្តី​រដ្ឋបាល​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​។ បន្ទាប់មក​នៅ​ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៣​ លោក​ត្រូវ​បាន​តំឡើង​តួនាទី​ទៅជា​ចាងហ្វាង​រង​មធ្យមសិក្សា​ទុតិយភូមិ​ នៃ​សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ (ការិយាល័យ​កណ្តាល​) ហើយ​ក្រោយមក​ទៀត​លោក​ត្រូវ​បាន​តំឡើង​តួនាទី​ទៅជា​នាយក​ចាងហ្វាង​ និង​ចាងហ្វាង​មធ្យមសិក្សា​ទុតិយភូមិ​ នៅ​ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​។

លោក​ បាន​ពេញការ​ងារ​យ៉ាង​ល្អ​ប្រសើរ​ជូន​ស្ថាប័ន​អស់​រយៈពេល០៦ឆ្នាំ​កន្លងមក​នេះ​។ លោក​ គឺជា​ថ្នាក់ដឹកនាំ​មួយ​រូប​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ ប្រកបដោយ​ក្រម​សី​លធម៌​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​។ សាលារៀន​ បាន​កោតសរសើរ​យ៉ាង​ស្មោះចំពោះ​លោក​ ដែល​មានការ​លះបង់​ខ្ពស់​ និង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញការងារ​ ព្រមទាំង​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​ទទួល​បាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​នេះ។

លោក ជា សម្បត្តិ

នាយកចាងហ្វាង

Tags
គណៈកម្មការសាលា
Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង