លោក គុណ ភ័ត្ត្រា មានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកគឺជាកូនច្បងនៅក្នុង គ្រួសារកសិករមួយដែលមានកូនបីនាក់។ លោកកើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩១។ ក្រោយពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ពីវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅក្នុងឆ្នាំ២០១៥។ លោក គុណ ភ័ត្ត្រា បានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង។
ដោយការកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការ និងដោយមើលឃើញពីសមត្ថភាពការងារ និងឆន្ទៈខ្ពស់ក្នុងការជួយជ្រោមជ្រែងដល់វិស័យអប់រំរបស់លោក ចាប់ពីខែកក្កដា ឆ្នាំ២០១៩ លោកក៏ត្រូវបានដំឡើងតួនាទីជាអនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស ដែលជួយសម្រួលដល់កិច្ចការគ្រប់គ្រងទៅលើកម្មវិធីសិក្សាភាសាអង់គ្លេស តាំងពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរនៅសាសារៀន អន្តរទ្វីប អាមេរិកាំង។ លោកសង្ឃឹមយ៉ាងមុតម៉ាំថា តាមរយៈតួនាទីនេះ លោកនឹងបន្តធ្វើអោយផ្នែកភាសាអង់គ្លេសនៃសាលារៀន អន្តរទ្វីប អាមេរិកាំង អោយកាន់តែប្រសើរឡើង។
ប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស