លោកស្រី គាក ម៉ាណែត

លោកស្រី គាក ម៉ាណែត

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

នាងខ្ញុំ​ គាក​ ម៉ា​ណែ​ត មាន​ដើមកំណើត​នៅ​ស្រុក​អូរាំង​ឪ ខេត្ត​កំពង់ចាម​។ ឆ្នាំ១៩៩៩​ បញ្ចប់​សញ្ញាបត្រ​ទុតិយភូមិ​ ហើយ​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ១៩៩៩​-២០០៣​។ ឆ្នាំ២០០៤​ ទទួលការ​បណ្តុះបណ្តាល​គរុកោសល្យ​គ្រូ​កម្រិត​ឧត្តម​ បរិញ្ញា​+១ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ និង​ចុះទៅ​បំពេញ​តួនាទី​ជា​គ្រូបង្រៀន​ភាសាខ្មែរ​នៅ​វិទ្យាល័យ​ពួក​ ខេត្តសៀមរាប​។ ឆ្នាំ២០១១​-២០១៣​ បាន​បន្ត​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​។ ថ្ងៃទី២៨​ ខែធ្នូ​ ២០០៨​ បាន​ចូល​បម្រើការ​ងារ​ដំបូង​ជា​បុគ្គលិក​ពាក់កណ្តាល​ពេញ​ម៉ោង​នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ តួនាទី​ជា​គ្រូបង្រៀន​ភាសាខ្មែរ​ថ្នាក់​ទី១១​។

ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ និង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការងារ​ ក្នុង​ឆ្នាំ២០១១បាន​ចូល​បំពេញការងារ​ជា​បុគ្គលិក​ពេញ​ម៉ោង​ ហើយ​គណៈកម្មការ​បាន​បាន​ប្រគល់​ការងារ​ជា​គ្រូ​បន្ទុក​ថ្នាក់​បន្ថែម​លើ​តួនាទី​ជា​គ្រូបង្រៀន​។ ការងារ​បាន​បង្រៀន​មនុស្ស​ឱ្យ​មាន​ឆន្ទៈ​ ព្យាយាម​ សហការ​ ចែករំលែក​ ការទទួលខុសត្រូវ​ ហ៊ាន​ប្រឈមមុខ​ ចេះ​បត់បែន​ ហ៊ាន​ទទួលយក​រាល់​កំហុសឆ្គង​ឬចំណុច​អសកម្ម​របស់​ខ្លួន​ដើម្បី​កែលំអ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​។ ការងារ​ជា​ភារកិច្ច​ដែល​យើង​គ្រប់គ្នា​ត្រូវ​ធ្វើ​ដោយ​ការ​ពេញចិត្ត​ ស្មោះត្រង់​ ចំណុច​ទាំងនេះ​ហើយដែល​ជា​កត្តា​ធ្វើ​ឱ្យ​កិច្ចការ​ដែល​ខ្ញុំ​បាន​បំពេញ​ដំណើរការ​ទៅ​បាន​ល្អ​ និង​មានប្រសិទ្ធភាព​។ ដោយសារ​លទ្ធផល​ការងារ​ និង​ការ​ដាក់ចិត្ត​ដាក់​កាយ​បំពេញភារកិច្ច​ ទើប​នាងខ្ញុំ​ទទួល​បានការ​លើកទឹកចិត្ត​និង​ដំឡើង​តួនាទី​ការងារ​នៅ​ថ្ងៃទី០១​ តុលា​ ឆ្នាំ២០១៨​ ជា​ចាងហ្វាង​រង​មធ្យមសិក្សា​បឋមភូមិ​ និង​ទុតិយភូមិ​ នៅ​សាខា​ចាក់​អង្រែ​។

នាងខ្ញុំ​ពេញចិត្ត​នូវ​អ្វី​ដែល​មាន​ អ្វី​ដែល​អាច​ធ្វើ​បាន​ ទោះបីជា​តួនាទី​ជា​អ្វីក៏ដោយ​ សំខាន់​គឺ​ស្គាល់​ខ្លួនឯង​ បំពេញ​តួនាទី​ឱ្យ​បាន​ល្អ​ ហើយ​សង្ឃឹមថា​ខ្ញុំ​អាច​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ ដើម្បី​ឱ្យ​ ស្ថាប័ន​ MJQE​ កាន់តែ​រីកចម្រើន​ទៅមុខ​បន្ថែម​ទៀត​។

លោកស្រី គាក ម៉ាណែត

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

Tags
គណៈកម្មការសាលា
Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង