លោកស្រី គង់ ស្រីនីន

លោកស្រី គង់ ស្រីនីន

ប្រធានផ្នែកចំណូល

លោកស្រី គង់ ស្រីនីន កើតនៅឆ្នាំ១៩៨៨ នៅរាជធានីភ្នំពេញ។ លោកស្រីទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ ធនាគារ​ និង ហិរញ្ញ​វត្តុ ពី​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច​ នៅថ្ងៃទី២៨ ខែតុលា​ឆ្នាំ២០១១។

លោកស្រីបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ក្នុងតួនាទីជាបុគ្គលិកមន្ត្រីចំណូល។ ដោយ​យោង​ទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាព​តស៊ូ​អត់ធ្មត់ក្នុងការ​បំពេញការងារ​ក្នុង​រយៈពេល១១ឆ្នាំកន្លងមកនេះ លោកស្រីក៏ទទួលបាន​ការផ្លាស់ប្តូរ និង​ដំឡើង​តួនាទីជា​បន្ដបន្ទាប់។ បច្ចុប្បន្នលោកស្រីមានតួនាទីជា ប្រធានផ្នែកចំណូល សាខាចាក់អង្រែ ហើយក៏​ជា​សមាជិកគណៈកម្មការទូទៅផងដែរ។ ផ្នែកចំណូល គឺជាផ្នែកមួយដែលតែងតែចូលរួម​ចំណែក​ក្នុង​ការ​បំពេញរាល់សេវាកម្មទូទៅសម្រាប់ការបង់ថ្លៃការសិក្សារៀនសូត្រ និងសេវាកម្មផ្សេងៗ ជូនសិស្ស និងអ្នកអាណាព្យាបាល។​

ក្នុងនាមនាង​ខ្ញុំ​ជា​បុគ្គលិក​ដែល​បម្រើការ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​គាំទ្រ​មកលើសាលារៀន អន្តរទ្វីប អាមេរិកាំង​ និង​សូមជូនពរ​ដល់ លោក លោកស្រីដែលជាមាតា បិតា និងអ្នកអាណាព្យាបាលព្រមជាមួយ​ប្អូនៗ​សិស្សានុសិស្ស​ជាទីស្រឡាញ់ទាំងអស់ឱ្យ​ជួបប្រទះ​តែ សុខសុវត្ថិភាព សំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

លោកស្រី គង់ ស្រីនីន

ប្រធានផ្នែកចំណូល

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង