ប្រធានបទ “បុគ្គលិកស្មោះត្រង់ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន”

ប្រធានបទ “បុគ្គលិកស្មោះត្រង់ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន”

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីវកម្ម
ក្រោមប្រធានបទ “បុគ្គលិកស្មោះត្រង់ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន”
អត្ថបទដោយ : ហុង សុភ័ស
#MJQE#AmericanInterconSchool

ទំនាក់ទំនងល្អរវាងបុគ្គលិក និងអ្នកគ្រប់គ្រង គឺជាកត្តាដែលកំណត់ការតាំងចិត្តរបស់ពួកគេ ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។ តាមការស្រាវជ្រាវរបស់ Gallup បង្ហាញថា ៧០% នៃការតាំងចិត្តរបស់បុគ្គលិក គឺអាស្រ័យលើអ្នកគ្រប់គ្រងរបស់ពួកគេ។ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលបុគ្គលិកមិនចាកចេញពីក្រុមហ៊ុន ប៉ុន្តែពួកគេចាកចេញពីអ្នកគ្រប់គ្រង។ ការចាកចេញរបស់បុគ្គលិក ធ្វើឱ្យក្រុមហ៊ុនបាត់បង់ចំណូល ការប៉ះពាល់ដែលបណ្តាលមកពីបុគ្គលិក ដែលមានភាពធ្វេសប្រហែស និងភាពអវិជ្ជមានជាសាធារណៈ ដោយសារតែសេវាកម្មបម្រើអតិថិជនចុះអន់ថយ។ ក្រុមហ៊ុនដឹងថា ការលើកទឹកចិត្ត និងភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកមានភាពសំខាន់ ប៉ុន្តែភាគច្រើនមិនអាចធ្វើឱ្យអ្នកគ្រប់គ្រងធ្វើរឿងនេះបាន។ ខាងក្រោមនេះជាវិធីសាស្រ្ត៧យ៉ាង ដែលអ្នកគ្រប់គ្រងអាចធ្វើដើម្បីពង្រឹងវិន័យរបស់បុគ្គលិក៖

១. ភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក ក្នុងនាមអ្នកជាមេដឹកនាំម្នាក់ កុំអង្គុយតែមុខកុំព្យូទ័រធ្វើការ ហើយនិយាយជាមួយបុគ្គលិកតែពេលដែលទំនាក់ទំនងការងារ អ្នកគួរតែស្គាល់ និងដឹងពីចំណាប់អារម្មណ៍ខ្លះៗរបស់បុគ្គលិកអ្នក។

២. បង្ហាញភាពយកចិត្តទុកដាក់របស់អ្នកចំពោះបុគ្គលិក ប្រសិនបើមានបុគ្គលិកណាម្នាក់ជួបបញ្ហា មិនថាបញ្ហាផ្ទាល់ខ្លួន ឬបញ្ហាការងារ បង្ហាញការយល់ចិត្ត និងយកចិត្តទុកដាក់របស់អ្នកចំពោះគាត់។ ការពារក្រុមការងាររបស់អ្នក កុំទុកគាត់ចោលនៅពេលដែលគាត់ជួបការលំបាក។

៣. អនុវត្តការទំនាក់ទំនងដោយស្មោះត្រង់ និងបើកចំហ ផ្តល់ព័ត៌មាន ឬការផ្លាស់ប្តូរដល់បុគ្គលិករបស់អ្នក ដោយមិនឱ្យពួកគាត់ដឹងតាមរយៈមនុស្សដែលមិនជាប់ទាក់ទង។ ស្តាប់ការផ្តល់យោបល់របស់បុគ្គលិកអ្នក និងផ្តល់ការយល់ឃើញរបស់អ្នកត្រឡប់ទៅវិញ។

៤. មានភាពយុត្តិធម៌ និងភាពត្រឹមត្រូវ យកចិត្តទុកដាក់ដល់បុគ្គលិកគ្រប់គ្នាឱ្យបានស្មើគ្នា កុំជ្រើសរើសតែអ្នកណាដែលអ្នកពេញចិត្ត ធ្វើជាមនុស្សគ្រប់គ្នាស្គាល់អ្នកដោយសារភាពត្រឹមត្រូវ។

៥. ផ្តល់អទិភាពដល់បុគ្គលិករបស់អ្នក ផ្តល់សិទ្ធិដល់ពួកគាត់ក្នុងការសម្រេចចិត្ត ដ៏ត្រឹមត្រូវក្នុងកិច្ចការងារ។

៦. ផ្តល់រង្វាន់លើកទឹកចិត្ត ឬការទទួលស្គាល់លើស្នាដៃ បង្ហាញពួកគាត់ថាអ្នកផ្តល់តម្លៃឱ្យគាត់ និងសសើរគាត់ប៉ុណ្ណាចំពោះលទ្ធផលល្អរបស់គាត់ មិនចំពោះតែបុគ្គលិកដែលល្អប៉ុណ្ណោះទេ ថែមទាំងបុគ្គលិកដែលកំពុងអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរដែរ។

៧. ផ្តល់ការណែនាំក្នុងការហ្វឹកហាត់ជំនាញ និងឱកាសថ្មីៗ។ បុគ្គលិកដែលជាសមាជិកអាចពន្យល់ណែនាំទៅកាន់បុគ្គលិកដែលមិនមានឆន្ទៈមោះមុតឱ្យមានចិត្តចង់ហ្វឹកហាត់ដើម្បីអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន។ មានការទទួលស្គាល់ និងលើកទឹកចិត្តចំពោះភាពខ្លាំង ទទួលស្គាល់ជំនាញខុសៗគ្នាដែលពួកគាត់មាន និងណែនាំក្នុងការហ្វឹកហាត់ ព្រមទាំងការទទួលបានឱកាសថ្មី។

ប្រសិនបើអ្នកគិតថាបុគ្គលិកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នក អ្នកនឹងបង្កើតបរិយាកាសការងារល្អ ផ្តល់ឱ្យពួកគេនូវការណែនាំ និងការគាំទ្រដល់ពួកគាត់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។
វាពិតសំខាន់ណាស់ដែលអ្នកគ្រប់គ្រងផ្តោតលើការកសាងទំនាក់ទំនង និងលើកទឹកចិត្តឱ្យមានបរិយាកាសល្អចំពោះការងារ។ ស្វែងយល់ពីបុគ្គលិករបស់អ្នក ជួបពួកគាត់ពេលដែលគាត់អាចជួបបាន។ ក្រុមហ៊ុនជាច្រើនចាត់ទុកបុគ្គលិករបស់ខ្លួនថាជាទំនិញ ហើយប្រើពួកគាត់រហូតដល់ពួកគាត់ធ្វើទៅមុខទៀតលែងរួច ហើយដេញពួកគាត់ចេញ។ នេះជាហេតុដែលធ្វើឱ្យសីលធម៌អន់ថយ ផលិតភាពទាប។
បុគ្គលិកដែលមានភាពស្មោះត្រង់ គឺជាទ្រព្យមានតម្លៃបំផុតរបស់អ្នកគ្រប់គ្រង។ កុំយកពួកគាត់មក ដើម្បីតែផលប្រយោជន៍ ឬក៏មិនសូវយកចិត្តទុកដាក់ចំពោះគាត់។ ពួកគាត់ប្រើសមត្ថភាពពីក្នុងខ្លួនរបស់គាត់ ក្នុងការប្រាស្រ័យទាក់ទង និងទាក់ទាញអតិថិជន។ ពួកគាត់ជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុតរបស់អ្នក ភាពស្មោះត្រង់គឺជាជម្រើសពីរផ្សេងគ្នា។ អ្នកមិនអាចទិញភាពស្មោះត្រង់បានទេ ប៉ុន្តែអ្នកពិតជាអាចបង្កើត និងបណ្តុះបណ្តាលវាឱ្យកើតមានបាន។ បុគ្គលិកដែលត្រូវបានគេរុញច្រានដល់ចំណុចដែលមិនមានការយកចិត្តទុកដាក់ នឹងមិនអាចឈានទៅរកការខិតខំប្រឹងប្រែងបន្ថែមទៀតបានទេ។ ពួកគាត់នឹងមិនបង្កើតគំនិតក្នុងការដោះស្រាយបញ្ហាទៀតឡើយ។ ពួកគាត់នឹងបោះបង់ការយកចិត្តទុកដាក់របស់គាត់ចំពោះអតិថិជន ដូចដែលអ្នកមិនខ្វល់ពីពួកគាត់។ បុគ្គលិកជាចង្វាក់បេះដូងរបស់ក្រុមហ៊ុន ចុះប្រសិនបើបេះដូងនេះឈប់ដើរ តើនឹងមានអ្វីកើតឡើង…?

ដកស្រង់ចេញពី : https://www.linkedin.com/pulse/loyal-employees-your-most-valuable-asset-brigette-hyacinth/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង