ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច វគ្គផ្តាច់ព្រ័ត្រ

ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច វគ្គផ្តាច់ព្រ័ត្រ

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៩ វគ្គផ្តាច់ព្រ័ត្រ នៅការិយាល័យកណ្តាល (សាខាម៉ៅសេទុង) ដែលគណៈកម្មការនៅតាមសាខាផ្សេងៗបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដោយបានឆ្លងកាត់ វគ្គជម្រុះជុំទី១ និងទី២ ដើម្បីជ្រើសរើសបេក្ខជនជើងខ្លាំងនៅតាមសាខារបស់ខ្លួនយកមកប្រកួតវគ្គផ្តាច់ព្រ័ត្ររើសយកបេក្ខជនលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នំាសិក្សា២០២២-២០២៣។ កម្មវិធីនេះ ជំរុញ​ លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​ មានចិត្ត​ស្រឡាញ់​ ចូលចិត្ត​អាន​ មាន​ភាព​រហ័សរហួន​ មានគំនិត​ទូលំទូលាយ​ក្នុង​ការ​គិត​ ពិចារណា​បាន​ល្អិតល្អន់​ ​ច្នៃប្រឌិត​ និង​បណ្តុះ​គំនិត​ស្រឡាញ់​ នូង​អ្វី​ដែល​ជា​របស់​ខ្មែរ​ ចំពោះ សិស្សានុសិស្ស​ កាន់តែ​មានចំណេះ​ដឹង​ទូលំទូលាយ​ ពី​វប្បធម៌​-អរិយធម៌​ខ្មែរ​ ព្រោះ​តាមរយៈ​កម្មវិធី​នេះ​ មានមុខ​វិជ្ជា​ប្រវត្តិវិទ្យា​ និង​​សីល​ធម៌​-ពលរដ្ឋ​វិជ្ជា​។ ជាលទ្ធផលសាលាបានស្វែងរកបេក្ខជន​ដែល​ជាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១​ គឺសិស្សឈ្មោះ បេ គីហុក ភេទប្រុស ថ្នាក់ទី១២A និងឡាយ មន្នីរ័ត្ន ភេទស្រី ថ្នាក់ទី១២F មកពីសាខាម៉ៅសេទុង បេក្ខជន​ដែល​ជាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ២ គឺសិស្សឈ្មោះ សារិន ណាឌីន ភេទប្រុស ថ្នាក់ទី១២B និងអ៊ឹង ទេពីបញ្ចពណ៍ ភេទស្រី ថ្នាក់១២C ដែលមកពីសាខាម៉ៅសេទុង ហើយបេក្ខជន​ដែល​ជាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ៣​ គឺសិស្សឈ្មោះ ឃុន ម៉ារីណុត ភេទស្រី ថ្នាក់ទី១១E និងអៀប បញ្ញាសិដ្ឋ ភេទស្រី ថ្នាក់ទី១១E មកពីការិយាល័យកណ្តាល។

ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ​បេក្ខជន​ដែល​ជាប់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​ ​នឹង​ទទួល​បាន​ពានរង្វាន់​ ​មេដាយ​មាស​ ​ប​ណ្ណ​សរសើរ​ ​អាហារូបករណ៍​១​០​០​%​។​ ​ជ័យ​លា​ភី​លេខ​២​ ​ទទួល​បាន​មេដាយ​ប្រាក់​ ​ប​ណ្ណ​សរសើរ​ ​អាហារូបករណ៍​៧​៥​% ​និង​ជ័យ​លា​ភី​លេខ​៣​ ​ទទួល​បាន​មេដាយ​សំ​រិទ្ធ​ ​ប​ណ្ណ​សរសើរ​ ​អាហារូបករណ៍​៥​0% ​និង​រង្វាន់​លើកទឹកចិត្ត​មួយ​ជាច្រើន​ទៀត​។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង