ដំណើរទស្សនកិច្ចសិក្សាលើកទី១៧២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅកាន់រមណីយដ្ឋានវត្តពុទ្ធគិរី ភក្តីកម្ពុជា

ទំព័រដើម / ដំណើរទស្សនកិច្ចសិក្សាលើកទី១៧២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅកាន់រមណីយដ្ឋានវត្តពុទ្ធគិរី ភក្តីកម្ពុជា

កាលពីថ្ងៃសៅរ៍ ទី0៦ ខែកក្កដា ឆ្នំា២០២៤ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តទ្វីប អាមេរិកាំង គ្រប់សាខា បានរៀបចំដឹកនាំសិស្សថ្នាក់ទី៩ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សាលើកទី១៧២ ទៅកាន់ រមណីយដ្ឋានវត្តពុទ្ធគិរី ភក្តីកម្ពុជា ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ស្គារ ឃុំ​ត្រពាំង​ក្រញូង ស្រុកត្រាំកក់ ខេត្ត​តាកែវ​។  ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស  នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សានុសិស្សដែលអំណោយទាំងនោះរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស នៃសាលាបឋមសិក្សាត្នោតជុំ ដើម្បីជាការចូលរួមចំណែកចែករំលែកនូវការលំបាកផ្សេងៗ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។

ក្រោយពីការចែកអំណោយរួចរាល់ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បន្តដំណើរទៅរមណីយដ្ឋានវត្តពុទ្ធគិរី ភក្តីកម្ពុជា ហើយសិស្សានុសិស្ស​បានសរសេរ​ចម្លើយ​នៅ​​លើ​ក្រដាស​សំណួរ​ដែលសាលា​បាន​ចែក​​​ឱ្យ​សិស្សឆ្លើយសំណួរ   ព្រមទាំងបានគយគន់ទិដ្ឋភាព​យ៉ាង​ល្អ​ឥតខ្ចោះ

គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា៖

១. ស្វែងយល់ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងមានប្រជាជនកម្ពុជា ប្រហែលជា៩០ភាគរយ​គោរពប្រណិប័តន៍។

២. សិក្សាស្វែងយល់ពីព្រះពុទ្ធបដិមាប្រមាណជា ៨៩០០០អង្គដែលតម្កល់នៅភ្នំវត្តពុទ្ធគិរី ភក្តីកម្ពុជា។

៣. គយគន់វាលស្រែចម្ការដែលលាតសន្ធឹងតាមបណ្ដោយ​ផ្លូវ និងនៅ​ជុំវិញ​បរិវេណ​តំបន់​ទស្សនកិច្ចសិក្សា។

៤. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការធ្វើបទបង្ហាញ ការសហការ ការ​ដឹកនាំ សាមគ្គីភាព

ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់​ទំនង​ជា​មួយ​​មហាជន​បាន​កាន់​តែប្រសើរ។

៥. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ

ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បានកាន់ តែ​ប្រសើរ។

៦. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ

និងអារម្មណ៍ជ្រះថ្លាក្នុងពេល​កំពុង​ទស្សន​កិច្ចនៅ​ទីនោះ ក៏ដូចជាពេលត្រឡប់​មកគេហដ្ឋានវិញផងដែរ។

បរិយាកាសទាំងអស់នេះហើយដែលធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ និងបង្ករជាភាពសប្បាយរីករាយ ហើយការចុះទស្សនកិច្ចសិក្សានៅទីនោះ។