បទបង្ហាញស្ដីពីការបំពេញពាក្យអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ

ទំព័រដើម / បទបង្ហាញស្ដីពីការបំពេញពាក្យអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែបានរៀបចំធ្វើបទបង្ហាញពីការស្នើសុំអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០%  នៅតាមគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ទៅកាន់សិស្សានុសិស្សថ្នាក់ទី១២ ។ ការធ្វើបទបង្ហាញនេះគឺដើម្បី​ឱ្យសិស្សានុសិស្សទាំងអស់បានត្រៀមក៏ដូចជាការយល់ដឹងពីរបៀបបំពេញបែបបទក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ ។ អាហារូបករណ៍នេះជាការផ្តល់ជូនពីក្រសួងអប់រំយុវជន និងកីឡា ចំពោះសិស្សដែលចាប់អារម្មណ៍លើជំនាញ ឬឯកទេស ដែលចង់បន្តការសិក្សាក្រោយប្រឡងបញ្ចប់បាក់ឌុប ។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់ក្រសួងអប់រំ ផ្តល់ឱកាសឱ្យសិស្សានុសិស្សមានលិទ្ធភាព ឬគ្មានលិទ្ធភាព អាចបន្តការសិក្សាបានដូចគ្នា គោលបំណងដើម្បីបង្កើននូវធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែកើនឡើង ដើម្បីជាចំណែកក្នុងការអភិឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន ។