បទបង្ហាញដំណើរចុះកម្មសិក្សាសិស្សថ្នាក់ទី៥ ទៅកាន់សួនសត្វភ្នំពេញសាហ្វារី

ទំព័រដើម /  បទបង្ហាញដំណើរចុះកម្មសិក្សាសិស្សថ្នាក់ទី៥ ទៅកាន់សួនសត្វភ្នំពេញសាហ្វារី

នៅសុក្រថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ សាលារៀន អន្តរទ្វី​ប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំ​បទបង្ហាញជូនដល់សិស្សានុសិស្សថ្នាក់ទី៥ ទៅកាន់សួនសត្វភ្នំពេញសាហ្វារី ។ គោលបំណងនៃការធ្វើបទបង្ហាញទស្សនកិច្ចសិក្សានេះគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​ទទួលបាន​ព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរួម ការបរិច្ឆទ និងការរៀបចំខ្លួនមុនចេញដំណើរ អំឡុងពេលទស្សនកិច្ច ក្រោយទស្សនកិច្ច និងការត្រៀមសម្ភារផ្សេងៗ ដើម្បីចូលរួមដំណើរទស្សនកិច្ចដ៍រីករាយមួយនេះ។