ទំព័រដើម / ការកម្សាន្ដ១០យ៉ាង ដែលធ្វើឱ្យអ្នកកាន់តែឆ្លាតវៃ
អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ការកម្សាន្ដ១០យ៉ាង ដែលធ្វើឱ្យអ្នកកាន់តែឆ្លាតវៃ”
អត្ថបទដកស្រង់ដោយ : តាំង វិបុល
#MJQE#AmericanInterconSchool
នៅពេលទំនេរមនុស្សម្នាក់ៗតែងស្វែងរកការកម្សាន្តនានាដែលខ្លួនពេញចិត្ត តែអ្នកអាចនឹងជ្រើសយកការកម្សាន្តនៅពេលទំនេរណាដែលបានគ្រាន់តែសប្បាយ ហើយអ្នកមិនបានទទួលប្រយោជន៍អ្វីពីការកម្សាន្តនោះឡើយ។ ខាងក្រោមនេះគឺជាការកម្សាន្តមួយចំនួនដែលធ្វើឱ្យអ្នកកាន់តែឆ្លាតជាងមុន។
១. ការអានសៀវភៅ៖ ការអានធ្វើឱ្យមានការកើនឡើងកម្រិតនៃភាពឆ្លាតវៃដូចជា រឿងប្រតិដ្ឋ ជីវប្រវត្តិរបស់អ្នកណាម្នាក់ ឬសិល្បៈជាដើម។ ការអានធ្វើឱ្យអ្នកកាត់បន្ថយភាពតានតឹង មានអារម្មណ៍ល្អចំពោះខ្លួនឯង ស្ងប់ស្ងាត់ ព្រមទាំងបានដឹងពីចំណេះជាច្រើន។
២. ធ្វើសមាធិ៖ អត្ថប្រយោជន៍នៃការធ្វើសមាធិញឹកញាប់គឺធ្វើឱ្យអ្នកយល់ពីខ្លួនឯងបានច្បាស់ មានការគិត និងគ្រោងធ្វើអ្វីមួយមានប្រសិទ្ធភាព និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ។ ជាងនេះវាបានកាត់បន្ថយភាពតានតឹង និងការបារម្ភផ្សេងៗ។
៣. ការហាត់ប្រាណ៖ លំហាត់ប្រាណជួយឱ្យរាងកាយ និងខួរក្បាលធ្វើការស្របគ្នាល្អ កាត់បន្ថយភាពតានតឹង និងជួយឱ្យគេងលក់ស្រួល។
៤. ការលេងកីឡា៖ ការលេងកីឡាមានប្រយោជន៍ចំពោះដំណើរការខួរក្បាល មានការជឿជាក់លើខ្លួនឯង មានថាមពល មានសមត្ថភាព មានទំនួលខុសត្រូវ និងធ្វើឱ្យខួរក្បាលបំពេញតួនាទីបានកាន់តែប្រសើរ។
៥. ការលេងឧបករណ៍តន្តី្រ៖ ខុងជឺបាននិយាយថា តន្ត្រីគឺជាការកម្សាន្តមួយដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន។ តន្ត្រីមានឥទ្ធិពលទៅលើចិត្តវិទ្យារបស់មនុស្ស។ ការលេងតន្ត្រីថែមទាំងបង្រៀនមនុស្សឱ្យមានភាពអត់ធ្មត់ មានបម្រុងប្រយ័ត្ន ព្រមទាំងផ្តោតអារម្មណ៍ខ្ពស់។
៦. ការលេងហ្គេម៖ ការលេងអុក រែក Puzzle Sudoku … ជាដើម។ សកម្មភាពទាំងនេះជួយឱ្យខួរក្បាលបង្កើតទំនាក់ទំនង អភិវឌ្ឍការយល់ឃើញពីគ្រប់កាលៈទេសៈ និងមានគំនិតបង្កើតថ្មីកាន់តែច្រើន។
៧. ការចម្អិនអាហារ៖ ការធ្វើម្ហូបច្រើនមុខអាចឱ្យអ្នកមានការផ្តោតអារម្មណ៍ល្អ បំភ្លេចទុក្ខកង្វល់ ធ្វើការសម្រេចចិត្តបានលឿន និងមានប្រសិទ្ធភាព។
៨. រៀនភាសា៖ ការរៀនទាំងវេយ្យាករណ៍ និងពាក្យថ្មីជួយឱ្យអ្នកមានសុខភាពខួរក្បាលល្អ និងកាន់តែឆ្លាត។ អ្នកទាំងនេះក៏ត្រូវបានគេកត់សម្គាល់ដែរថាពូកែរៀបចំគម្រោងការ ធ្វើការសម្រេចចិត្ត និងដោះស្រាយបញ្ហាបានល្អ។
៩. សរសេរពីអារម្មណ៍របស់អ្នក៖ មនុស្សទទួលប្រយោជន៍ច្រើនណាស់ពីការសរសេរ។ វាជួយអ្នកឱ្យមានការអភិវឌ្ឍជំនាញការផ្តោតអារម្មណ៍ ការច្នៃប្រតិដ្ឋ ការស្រមើស្រមៃ និងការវិនិច្ឆ័យ។
១០. ការធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ៖ ការធ្វើដំណើរមិនត្រឹមតែធ្វើឱ្យបាត់ការធុញថប់ទេ តែវាក៏សម្អាតខួរក្បាល និងការគិតរបស់អ្នកផងដែរ។ ធ្វើដំណើរគឺអ្នកអាចធ្វើការសម្រាកទាំងកាយ ទាំងចិត្ត។ គ្រប់កន្លែងដែលអ្នកទៅដល់ អ្នកនឹងបានរៀនពីអ្វីដែលថ្មីៗដូចជា វប្បធម៌ អាហារ ការរស់នៅ ព្រមទាំងស្ថានភាពសង្គមនៅទីនោះ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេទំព័រ៖
- https://www.ahladang.com/archives/6159
- https://www.helloqatar.co/10-activities-that-will-make-you-smarter-home/