កម្មវិធីបំណិនជីវិតស្តីពីនំប៉័ងទឹកដោះគោ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ

ទំព័រដើម / កម្មវិធីបំណិនជីវិតស្តីពីនំប៉័ងទឹកដោះគោ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ

នៅថ្ងៃចន្ទ  ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ​ គណៈកម្មការ និងលោកគ្រូអ្នកគ្រូ នៃសាលារៀន អន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែមានកម្មវិធីបំណិនជីវិតស្តីពីនំប៉័ងទឹកដោះគោ សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា៣ “ក” ដឹកនាំដោយ អ្នកគ្រូ ហួ ច័ន្ទវលក្ខណ៍ ពេលព្រឹកម៉ោង៨:៣០នាទី ដល់៩:៣០នាទីព្រឹក និងម៉ោង២:៣០រសៀល ដល់៣:៣០នាទីរសៀល។ គោលបំណងនៃការធ្វើបំណិនជីវិតនេះដើម្បីឱ្យប្អូនៗសិស្សានុសិស្សស្គាល់ពីការលាបទឹកដោះគោលើនំប៉័ងបន្ទះ បណ្តុះស្មារតីសិស្សានុសិស្សឱ្យមានភាពម្ចាស់ការលើខ្លួនឯង បង្កើនទំនាក់ទំនងសិស្សានុសិស្សឱ្យចេះស្រឡាញ់ ចេះសាមគ្គីគ្នាទៅវិញទៅមក ជំរុញឱ្យសិស្សានុសិស្សចេះចែករំលែកជួយធ្វើកិច្ចការគ្នា និងចេះវិជ្ជាគេហកិច្ច ព្យាយាមបង្កើនជំនាញឱ្យសិស្សានុសិស្សចេះបន្ថែមលើការរៀនសូត្រ ក៏ដូចជាផ្សាភ្ជាប់ទ្រឹស្តីមេរៀនទៅនឹងការអនុវត្តជាក់ស្តែង។ លើសពីនេះទៅទៀតការធ្វើបំណិនជីវិតគឺជាជំនាញដែលសិស្សានុសិស្សត្រូវការខ្លាំងបំផុតព្រោះ ដើម្បីធ្វើឱ្យសិស្សបង្កើនជំនាញបន្ថែមទៀត។ ក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់។ ម្យ៉ាងទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហែខួរក្បាល។ បំណិនជីវិតនេះ មានការចូលរួមធ្វើពីសិស្សានុសិស្ស និងអ្នកគ្រូដោយសេចក្តីរីករាយ។