AIS​៖ យុវជន​គំរូ​ដើម្បី​បរិស្ថាន​

AIS​៖ យុវជន​គំរូ​ដើម្បី​បរិស្ថាន​

“យុវជន​គំរូ​ដើម្បី​បរិស្ថាន​” គឺ​ជា​គម្រោង​ដ៏ថ្មីសន្លាង​មួយ​ ដែល​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ទើប​នឹង​បង្កើត​ឡើង។ គម្រោងនេះ​បង្កើត​ឡើង​ក្នុងគោលបំណង​បណ្ដុះផ្នត់គំនិត​សិស្សានុសិស្ស​នៃសាលារៀន អន្តរទ្វីប​ អាមេរិកាំង​ ដ៏ឈាន​មុខគេ​មួយនេះ​ បាន​ឈ្វេងយល់​ពី​គុណតម្លៃ​ដ៏ពិសិដ្ឋនៃ​បរិស្ថាន​ ក៏ដូចជាចង់ឱ្យ​សិស្សានុសិស្ស​ទាំងអស់បាន​ចូលរួមថែរក្សា​ និង​ដាំដើមឈើរួមគ្នា​ ព្រោះ​យើង​ដឹង​ហើយថា​ បរិស្ថាន​ពិតជា​មានតម្លៃ​ និង​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ សត្វទាំងឡាយ។ ម្យ៉ាង​ការបណ្ដុះ​ឱ្យ​សិស្សានុសិស្ស​សាលារៀន​ឯកជន​ដ៏ល្បី​ឈ្មោះ​មួយនេះចូលរួមដាំដើម​ឈើ ក៏ជាចេតនា​មួយចង់ឱ្យ​ប្រជាពលរដ្ឋខ្មែរ​គ្រប់រូបមើលជាគំរូ​ និង​អនុវត្តតាម​ផងដែរ។ នេះ​បើ​តាម​ការ​ឱ្យដឹង​ពី លោក ខាត់​ សុធា​ អ្នក​សម្របសម្រួល​កម្មវិធី​ និង​សកម្មភាព​សង្គម​នៃ​ក្រុមហ៊ុន​ ម៉េងលី​ ជេ.​ គួច​ អេឌ្យូខេសិន​។

សូមជម្រាប​ជូនថា​ កម្មវិធី “យុវជន​គំរូ​ដើម្បី​បរិស្ថាន​” នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃពុធ​ ទី១១តុលា​ ឆ្នាំ២០១៧​ ចាប់ពីម៉ោង៧:00​ព្រឹក​ ដល់​ម៉ោង៥:០០ល្ងាច​ ដែល​មាន​ទីតាំងស្ថិត​នៅតំបន់​អភិរក្សសត្វព្រៃ​ភ្នំតាម៉ៅ។ គួរជម្រាប​ជូនថា​ សិស្សានុសិស្ស​ដែល​ចូលរួមកម្មវិធី​ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា​ អាហារថ្ងៃត្រង់​លក្ខណៈពិកនិក​, ដើមឈើមួយដើម​សម្រាប់ដាំ​នៅ​កន្លែង​, ទស្សនា​សត្វព្រៃ​ដ៏កម្រក្នុងតំបន់​អភិរក្ស​ និង​ចូលរួមអភិរក្ស​បរិស្ថាន​បៃតង​ជាដើម។
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top