ប្រធានបទ “ស្វែងយល់ពីសត្វកណ្តៀរ និងវិធីសាស្រ្តកម្ចាត់”

ប្រធានបទ “ស្វែងយល់ពីសត្វកណ្តៀរ និងវិធីសាស្រ្តកម្ចាត់”

អត្ថបទព័ត៌មានស្តីពីការងារ
ក្រោមប្រធានបទ “ស្វែងយល់ពីសត្វកណ្តៀរ និងវិធីសាស្រ្តកម្ចាត់”
អត្ថបទដោយ : ភន់ ភេន
#MJQE#AmericanInterconSchool

សត្វកណ្តៀរ៖
កណ្តៀរត្រូវបានគេស្គាល់ និងផ្តល់នាមថាជាសត្វបំផ្លាញបែបសម្ងាត់ កណ្តៀរវាស៊ីនូវ តុ ទូ ជញ្ជាំង ឈើ គ្រឿងសង្ហារិម និងឈើគ្រប់ប្រភេទជាអាហារដោយមិនបញ្ចេញសម្លេង ឬរំខានដល់អ្នកឡើយ។ លុះត្រាដល់វាស៊ីរហូតបាក់បែក ខូចខាត ហើយទើបធ្វើឱ្យអ្នកដឹងតាមរយៈការខូចខាតដែលមើលឃើញដោយភ្នែកផ្ទាល់ ឬយកដៃទៅប៉ះ ឬចាប់កាន់។ បើយើងមិនយកចិត្តទុកដាក់ក្នុងការកំចាត់ និងបង្ការពួកវាទេ ពួកវានឹងនាំគ្នាស៊ីផ្នែកណាមួយដែលផលិត ឬធ្វើពីឈើនៃគេហដ្ឋានរបស់អ្នករហូតដល់បាក់ ខូច និងចំណាយថវិកាជាច្រើនក្នុងការជួសជុលឡើងវិញ។ កណ្តៀរមានច្រកចេញ និងចូលច្រើនជាងច្រកទ្វារផ្ទះទៅទៀត។ ជាទូទៅគេចែកប្រភេទគេហដ្ឋានជា២ប្រភេទ៖
1. គេហដ្ឋានដែលកំពុងមានកណ្តៀរ
2. គេហដ្ឋានដែលនឹងមានកណ្តៀរនៅពេលខាងមុខ

កណ្តៀរ គឺជាសត្វម្យ៉ាងដែលចូលចិត្តរស់នៅក្រោមដី និងទីងងឹត វាខ្លាចពន្លឺ វាចូលចិត្តរស់នៅក្នុងដីដែលមានលក្ខណៈដីឥដ្ឋ ព្រោះវាងាយស្រួលក្នុងការសាងសង់ផ្ទះរបស់ពួកវា។ ដំបូងឡើយ ពូជពង្សកណ្តៀរវាបានលូតលាស់ស្លាបពេញលេញលើខ្នងរបស់វា ពួកវាបានហោះហើរទៅកាន់ទីកន្លែងផ្សេងៗ និងស្វែងរកទីតាំងដើម្បីកសាងផ្ទះរបស់ពួកវា។ ស្តេចកណ្តៀរញី ជាអ្នកបង្កកំណើតជាពង ឬជាស៊ុត បន្ទាប់មកស៊ុតក៏បានញាស់បង្កើតបានជាកូនកណ្តៀរតូចៗជាច្រើន កូនកណ្តៀរតូចៗក៏វិវឌ្ឍទៅរកភាពធំឡើងៗ រហូតដល់បែងចែកបានជាបីប្រភេទ៖
១. កម្មករកណ្តៀរ (Worker) មានតួនាទីដឹកនាំចំណីអាហារពីខាងក្រៅដែលវាបានទៅកាត់ ទៅបំផ្លាញ ទៅស៊ី ហើយនាំចូលមកក្នុងផ្ទះរបស់ពួកវា និងមានតួនាទីម្យ៉ាងទៀត គឺជាអ្នកសាងសង់ផ្ទះ សាងសង់ផ្លូវជាច្រើនសម្រាប់ពួកវារស់នៅ និងធ្វើដំណើរដោយការជញ្ជួនដីតូចៗដោយការបិទដោយទឹកមាត់របស់ពួកវា បង្កើតបានជាផ្ទះ និងផ្លូវដើរនោះ។
២. ជាកងការពារ (Soldier) ពួកវាមានតួនាទីជាអ្នកការពារផ្ទះពីការរំខានផ្សេងៗពីសំណាក់សត្រូវខាងក្រៅ ហើយពួកវាមានតួនាទីជាអ្នកបញ្ជាទៅលើក្រុមកម្មករកណ្តៀរផងដែរ បើពួកវាឃើញថាកម្មករកណ្តៀរណាមួយខ្ចិល មិនស្តាប់តាមការបញ្ជាណាមួយ វានឹងសម្លាប់កម្មករកណ្តៀរនោះ ដោយតង្កៀបរបស់វាជាក់ជាមិនខាន។

៣. ជាស្តេចកណ្តៀរ (Kings or Queens) (មេភ្លៀង) មានញីរ និងមានឈ្មោល វាពេញវ័យ វាហើរតាមទំនើងចិត្តរបស់ពួកវា ហើយពួកវានឹងជ្រុះស្លាបហើយវាក៏ខ្លាចជាស្តេចកណ្តៀរញីរ ឬកណ្តៀរឈ្មោលស្តេចកណ្តៀរញីរវាមានសមត្ថភាពផលិតពងស៊ុតបាន យ៉ាងតិច ៣០ម៉ឺនស៊ុតក្នុងមួយថ្ងៃ ហើយវាអាចមានអាយុ ៣០-៣៥ឆ្នាំផងដែរ តាមអាយុកាលនៃការចិញ្ចឹមជីវិតរបស់ពួកវា ។

វីធីកម្ចាត់មានច្រើនរបៀប៖
១. ការបាញ់សាច ឬស្វានចោះរន្ធ : ទឹកថ្នាំកម្ចាត់កណ្តៀរ គឺមានប្រសិទ្ធភាពបានរហូតដល់៥ឆ្នាំ ឬលើសពីនេះ។ វិធីការពារឱ្យមានសុវត្ថិភាពរយៈពេល៥ឆ្នាំ ពីសត្វកណ្តៀរគឺត្រូវការឱ្យមានការបាញ់ទឹកថ្នាំ កណ្តៀរ និងបច្ចេកទេសខ្ពស់ក្នុងការបាញ់ថ្នាំទាំងនោះ។ វិធីបាញ់ថ្នាំរួមមាន ការខួងជាជួរសងខាងជញ្ជាំងដើម្បីបង្កើតជារបាំងការពារកណ្តៀរ និងការបាញ់ស្រោចថ្នាំផ្ទាល់នៅលើដីការដ្ឋានមុនសាងសង់។

 

២. ការរត់ប្រព័ន្ធទុយោមុនសាងសង់៖ ការបាញ់ថ្នាំកណ្តៀរត្រូវបាញ់ចូលក្រោមដីនៃការរដ្ឋាន ឬផ្ទះ។ ហើយដើម្បីបាញ់ថ្នាំចូលគេត្រូវខួងទម្លុះការ៉ូចំពោះគេហដ្ឋាន ឬអគារបានសាងសង់រួចរាល់។ ដូចនេះបើលោកអ្នកទើបរៀបចំសាងសង់នៅគេហដ្ឋានថ្មី ឬអគារថ្មី ដើម្បីចៀសវាងការខួងការ៉ូទៅថ្ងៃក្រោយ ម្ចាស់ផ្ទះ ឬម្ចាស់អគារត្រូវរៀបចំប្រព័ន្ធទុយោនៅខាងក្រោមការ៉ូនោះឱ្យហើយ លុះ៥ឆ្នាំក្រោយមកយើងគ្រាន់តែឱ្យក្រុមហ៊ុនដែលមានជំនាញខាងកម្ចាត់កណ្តៀរ បាញ់ថ្នាំចូលតាមរូបីណេទុយោដែលបានរៀបចំរួចនោះជាការស្រេច ដោយមិនចាំបាច់ប៉ះពាល់ការ៉ូឡើយ។ ទុយោដែលបានរៀបចំរួចនោះបាននាំយកថ្នាំទៅស្រោចគ្រប់សងខាងធ្នឹមនៅក្នុងដីក្រោមការ៉ូ ដូចនេះកណ្តៀរមិនអាចឆ្លងកាត់ចូលទៅក្នុងគេហដ្ឋាន ឬអគារបានឡើយ។ ក្បាលទុយោនីមួយៗ ត្រូវតែមានប្រវែងស្មើៗគ្នាដើម្បីឱ្យការបាញ់ថ្នាំចូលងាយស្រួល រីឯការចោះរន្ធលើទុយោគឺត្រូវធ្វើឱ្យញឹកជាងការចោះរន្ធលើការ៉ូ ព្រោះកាលណារន្ធច្រើនវាធ្វើឱ្យចេញទឹកថ្នាំបានសព្វ និងជ្រាបដល់គ្នាលឿន និងមានប្រសិទ្ធភាពខ្ពស់។

៣. ការដាក់នុយ៖ គេហដ្ឋានដែលមានកណ្តៀរកំពុងស៊ីនៅក្នុងសាច់ឈើសព្វទីកន្លែង ដើម្បីកំចាត់ កណ្តៀរទាំងអស់នោះចេញដោយមិនឱ្យប៉ះពាល់ធ្វើឱ្យខូចខាតឈើទាំងនោះ គេត្រូវប្រើវិធានដាក់នុយកំចាត់កណ្តៀរ។ នុយគេត្រូវចាប់ភ្ជាប់ទៅនឹងទីតាំងណាមួយដែលមានកណ្តៀរកំពុងស៊ី និងឆ្លងកាត់។ កណ្តៀរកាលបើបានជួបនុយហើយ វានឹងទៅនាំគ្នាវាមកជញ្ជូននុយនោះយកចុះទៅសំបុកធំដែលនៅក្រោមដីដើម្បីយកទៅឱ្យស្តេចកណ្តៀរញី និងស្តេចកណ្តៀរឈ្មោលដែលសំងំនៅទីនោះស៊ីជាអាហារ។ នុយដែលយើងដាក់ឱ្យកណ្តៀរស៊ីវាមានប្រសិទ្ធភាពអស្ចារ្យ។ សារធាតុដែលផ្សំក្នុងនុយធ្វើឱ្យកណ្តៀរ តូចៗមិនហ៊ានស៊ីនុយនោះដោយខ្លួនឯងទេ តែត្រូវយកនុយនោះឱ្យទៅស្តេចកណ្តៀររបស់ខ្លួនជាចាំបាច់។ បន្ទាប់ពីស្តេចកណ្តៀរ និងកម្មករកណ្តៀរបានស៊ីនុយនោះចូលទៅក្នុងពោះហើយ វាមិនពុលភ្លាមៗទេ គឺត្រូវប្រើរយៈពេលពី១៥ថ្ងៃ ទៅ១ខែ ដើម្បីឱ្យនុយធ្វើប្រតិកម្ម។ រយៈពេលយូរបែបនេះគឺដើម្បីឱ្យកណ្តៀរទាំងអស់បានចែចាយនុយនោះឱ្យបានដល់កណ្តៀរផ្សេងៗទៀតបានស៊ីគ្រប់គ្នា ហើយវានឹងពុលងាប់ទាំងអស់តែម្តង។ ជាចុងក្រោយកណ្តៀរនឹងងាប់ទាំងអស់១០០%។ នុយកណ្តៀរមានប្រសិទ្ធភាពរយៈពេលរហូតដល់ទៅ២ឆ្នាំ។

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង