អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “អ្នកវិទ្យាសាស្រ្តអាមេរិចភ្ជាប់ខួរក្បាលមនុស្សតាម Wireless ទៅប្រព័ន្ធកុំព្យូទ័រលើកដំបូង”
អត្ថបទដោយ : នាក់ លីណា
#MJQE #American Intercon School

ក្រុមអ្នកវិទ្យាសាស្ត្រសញ្ជាតិអាមេរិក បានចុះផ្សាយស្នាដៃថ្មីរបស់ខ្លួនឱ្យពិភពលោកបានដឹងអំពី វិធីសាស្រ្តភ្ជាប់ខួរក្បាលមនុស្សតាមរយៈ Wireless ទៅប្រព័ន្ធកុំព្យូទ័រមិនប្រើខ្សែភ្ជាប់អ្វីទាំងអស់ជា លើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រសម័យទំនើប។ ក្រុមអ្នកវិទ្យាសាស្ត្រនោះមានឈ្មោះថា Brain Gate រៀបរាប់ក្នុងសំណេររបស់ខ្លួនដូច្នេះថា ពួកគេបានឱ្យបេក្ខជនស្ម័គ្រចិត្ត២រូប ភេទប្រុសម្នាក់អាយុ៣៥ឆ្នាំ និងម្នាក់ទៀតអាយុ៦៣ឆ្នាំ។

អំឡុងពេលធ្វើតេស្តនោះ បេក្ខជនទាំងពីរសុទ្ធតែមានភ្ជាប់ឧបករណ៍ ហើយអាចមានលទ្ធភាពបញ្ជាវាយអត្ថបទ និងបញ្ជាតម្រង់ ឬចុចមុខងារផ្សេងៗលើប្រព័ន្ធ (point and click accuracy) ហើយថែមទាំងបន្តប្រើប្រាស់ប្រព័ន្ធខាងលើនេះដល់ទៅ១ថ្ងៃពេញនៅផ្ទះ។ បន្ទាប់មក ក្រោយបញ្ចប់ការសាកល្បង Brains signals ត្រូវប្រមូលផ្តុំជារបាយការណ៍ទៅប្រព័ន្ធកុំព្យូទ័រ។ អាចនិយាយបានថាវិធីសាស្រ្តនេះជាបច្ចេកទេសថ្មីជាងគេបំផុតមិនធ្លាប់មានពីមុនមក។

អស់ជាច្រើនឆ្នាំមកហើយកន្លងមក មានក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនប្រទេសដូចជា អូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែសិក្សាស្រាវជ្រាវលើប្រធានបទភ្ជាប់ខួរក្បាលមនុស្សទៅកុំព្យូទ័រ ដោយប្រើខ្សែ និងពិសោធន៍លើសត្វស្វាក្នុងគោលបំណងរកវិធីសាស្រ្តវរជ្ជសាស្រ្តព្យាបាលឆាប់រហ័ស ដូចជាជំងឺមហារីក ជាដើម។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គម្រោងរបស់ក្រុមអ្នកវិទ្យាសាស្រ្ត Brain Gate ខាងលើ អាចសម្រេចស្នាដៃបាន បន្ទាប់ពីការប្រកាសក្ដែងៗរបស់ក្រុមហ៊ុន Neuralink ដែលមានលោក Elon Musk ជានាយកប្រតិបត្តិមួយរូបដែរ បានប្រកាសពិសោធន៍ជោគជ័យលើសត្វស្វា ដោយឱ្យវាប្រើខួរក្បាលបញ្ជាលេងវីដេអូហ្គេមវាយកូនប៉ុងលើអេក្រង់កាលពី២ខែមុន ក៏ប៉ុន្តែពួកគេមិនទាន់ជោគជ័យលើការតេស្តមនុស្សនៅឡើយនោះទេ។ Neuralink គឺជាក្រុមហ៊ុន Start-up ដែលសិក្សាលម្អិតពីបន្ទះឈីបដាក់ក្នុងខួរក្បាលឬហៅថា Brain chip៕

ដកស្រង់ចេញពី៖ https://news.sabay.com.kh/article/1270711#utm_campaign=onpage

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង