សិស្សានុសិស្ស​ពី​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ ដល់ទី១​ ចុះ​ទស្សនកិច្ច​សិក្សា​នៅ​ផ្សារ​ទំនើប​ ជីប​ម៉ុង​ ណូ​រ៉ូម៉​ល

សិស្សានុសិស្ស​ពី​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ ដល់ទី១​ ចុះ​ទស្សនកិច្ច​សិក្សា​នៅ​ផ្សារ​ទំនើប​ ជីប​ម៉ុង​ ណូ​រ៉ូម៉​ល

កាលពី​ថ្ងៃទី​១៥​ ខែធ្នូ​ ឆ្នាំ២០២០​ កន្លងទៅ​នេះ​ គណៈកម្មការ​ និង​លោកគ្រូ​ អ្នកគ្រូ​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​នាំ​សិស្ស​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ ដល់​ថ្នាក់​ទី១​ទៅ​ទស្សនកិច្ច​សិក្សា​នៅក្នុង​ផ្សារ​ទំនើប​ ជីប​ម៉ុង​ ណូ​រ៉ូម៉​ល ព្រះរាជាណាចក្រ​កម្ពុជា​។

កុមារ​ដែល​បាន​ចូលរួម​ធ្វើទស្សនកិច្ច​សិក្សា​នោះ​ មើលទៅ​ពួកគេ​ម្នា​ក់ៗ​រីករាយ​ជាមួយនឹង​ការ​ដើរមើល​ក្នុង​ផ្សារ​នោះ​ណាស់​។ ​ លោកគ្រូ​អ្នកគ្រូ​បាន​ណែនាំ​សិស្ស​ឱ្យ​ស្គាល់​ពី​ ប្រភេទ​បន្លែ​ ផ្លែឈើ​ ត្រី​ សាច់​ និង​មុខ​ទំ​និញ​ផ្សេង​ៗជាច្រើន​ទៀត​នៅក្នុង​ផ្សារ​ទំនើប​នោះ​។ ការ​បង្រៀន​កុមារ​ឱ្យ​ស្គាល់​ពី​ទិដ្ឋភាព​សង្គម​ជាក់ស្តែង​ ជា​វិធី​សាស្រ្ត​ដ៏​ល្អ​ប្រសើរ​មួយ​ជួយ​ឱ្យ​ខួរក្បាល​ក្មេង​ឆាប់​ទទួល​ និង​ចងចាំ​បាន​ល្អ​នូវ​អ្វី​ដែល​ពួកគេ​បាន​ជួបប្រទះ​ដោយ​ផ្ទាល់​។ ​ កុមារ​ក្រៅតែ​ពី​ការសិក្សា​ក្នុង​ថ្នាក់រៀន​ គេ​ក៏​ត្រូវការ​ឈ្វេងយល់​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​គេ​ដែរ​។ ផ្ទុយ​មកវិញ​ បើ​កុមារ​គ្មាន​ឱកាស​ឈ្វេងយល់​ពីសង្គម​ខាងក្រៅ​នោះ​ទេ​ ពួកគេ​ក៏​មិន​អាច​រីកចម្រើន​ល្អ​បាន​ដែរ​ ហើយ​ពេល​ដែលគេ​ជួប​បញ្ហា​តូចតាច​ធ្វើ​ឱ្យ​គេ​ឆាប់​ភ័យខ្លាច​ រួញរា​ និង​ឆាប់​បាក់​ស្មារតី​ក៏​មាន​។

No Comments

Sorry, the comment form is closed at this time.

Back to Top