
16 ៦ ទស្សនកិច្ចសិក្សាលើកទី១៥៤ របស់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រភ្នំជីសូរ
នៅថ្ងៃសៅរ៏ទី១១ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាលើកទី១៥៤ សំរាប់ថ្នាក់មធ្យមសិក្សា ទៅកាន់តំបន់ប្រវត្តិសាស្ត្រភ្នំជីសូរ ។ ការដឹកនាំសិស្សទៅទស្សនកិច្ចសិក្សាក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្ស មានការផ្សាភ្ជាប់ចំណេះដឹងរបស់ប្អូនៗទៅនឹងសង្គមជាក់ស្តែង ។ លើសពីនេះទៅទៀតសិស្សអាចសិក្សាស្វែងយល់ពីរឿងរ៉ាវប្រវិត្តសាស្រ្ត នឹងទស្សនាបិរស្ថានធម្មជាតិ ។ ម្យ៉ាងទៀតសិស្សានុសិស្សអាចបំបាត់ភាពតានតឹងដែលមានក្នុងការសិក្សានៅក្នុងថ្នាក់កន្លងមកនឹងធ្វើឱ្យប្អូនៗរីករាយ មានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នារាប់អានគ្នាដូចបងប្អូន ក្រៅអំពីការសិក្សានៅក្នុងថ្នាក់ថែមទាំងទទួលបាននូវបទពិសោធន៍ល្អៗបន្ថែមទៀត។
Sorry, the comment form is closed at this time.