អ្នកជំនាញ៖ ការយល់ដឹងពីច្បាប់ចរាចរណ៍ ជាគន្លឹះកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា

អ្នកជំនាញ៖ ការយល់ដឹងពីច្បាប់ចរាចរណ៍ ជាគន្លឹះកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា

សិស្សានុសិស្ស​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ប្រមាណ​ជិត​១០០​នាក់​ នៅ​ថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០១៨ បាន​ឈ្វេងយល់​បន្ថែម​ពី​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ តាម​រយៈ​សិក្ខាសាលា​ស្តីពី​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​។

សិក្ខាសាលា​នេះ​​ធ្វើ​ឡើង​នៅ​សាលារៀន​ អន្តរទ្វីប អាមេរិកាំង សាខា​ចាក់​អង្រែ​ ក្នុង​គោល​បំណង​ លើក​កម្ពស់​ការ​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ផ្លូវ​គោក​ បង្កើន​ការ​ចូល​រួម​គោ​រព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ជា​គន្លឹះ​ក្នុង​ការពារ​ខ្លួន​ ពី​ហានីភ័យ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

ក្នុង​សិក្ខាសាលា​នេះ​ដែរ​ លោក​ គង់​ រតនៈ អនុប្រធាន​វិទ្យាស្ថាន​សុវត្តិភាពចរាចរណ៍ បាន​ធ្វើ​បទ​បង្ហាញ​ ដោយ​ចែក​រំលែក​ចំណេះដឹង​ពាក់ព័ន្ធបញ្ហា​ចរាចរណ៍​ ហានីភ័យ និង​ផល​លំបាក​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ក៏​ដូច​ជា​វិធី​ការ​ពារ​។

លោក​ ជា​ សម្បត្តិ នាយក​​ចាង​​ហ្វាង​​ សាលា​រៀន​ អន្តរ​ទ្វីប​ អាមេ​រិកាំង សាខា​ចាក់​អង្រែ មាន​​ប្រសាសន៍​​ថា​ សិក្ខាសាលាខា​នេះ​ត្រូវ​​បាន​​រៀបចំឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ឱ្យសិស្សយល់​ដឹង​កាន់​តែ​ច្បាស់​ជាង​មុន​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​​ និង​​ពីរ​បៀប​ការ​ពារ​ខ្លួន​កុំ​ឱ្យគ្រោះថ្នាក់​ចរាចរណ៍​។

លោក​បន្ថែម​ថា​«ខ្ញុំគិត​ថា​បន្ទាប់​ពីប​ញ្ចប់់​បទ​បង្ហាញ​នេះ​ហើយ​ពួក​គាត់​កាន់​តែ​ច្បាស់​ថែម​​ទៀត​ទាក់​ទង​នឹង​បញ្​ហាចរាចរណ៍​ផ្លូវ​គោក​នេះ​ ឱ្យ​គាត់យល់​ដឹង​ពី​ការ​ពារ​សុវត្តិ​ភាព​របស់​ពួក​គាត់​ ហើយ​គាត់​អាច​បញ្រ្ជាប​ទៅ​ដល់​ក្រុម​គ្រួសារ​គាត់​ ឬ​បង​ប្អូន​គាត់​ថែម​ទៀត​»។

អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង