ទស្សនវិស័យ និងបេសកកម្ម

ហេតុអ្វីសិក្សានៅ សាលារៀន អន្តរទ្វីប អាមេរិកាំង?

  • សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់តាំងពីថ្នាក់ក្រោមមត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ1910 អយក. ប្រក. ចុះថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2006 និងលេខ458 អយក. ប្រក. ចុះថ្ងៃទី27 ខែមីនា ឆ្នាំ2007។
  • បន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗរួមមានមុខវិជ្ជា បំណិនជីវិត និងមុខវិជ្ជាជំនាញ ជម្រើសដ៏សម្បូរបែបដូចជា គំនូរ របាំ តន្ត្រី កំណាព្យ គេហកិច្ច ហត្ថកម្ម អប់រំកាយ និងកីឡាដូចជា ការ៉ាតេ-ដូ បាល់បោះ បាល់ទះ បាល់ទាត់ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗ។
  • បន្ថែមនូវមុខវិជ្ជាកុំព្យូទ័រ ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណេត បណ្ណាល័យ ស្រាវជ្រាវពោរពេញ ដោយឯកសារគ្រប់កម្រិត និងគ្រប់ជំនាញ។
  • មានបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ព្រមទាំងបន្ទប់ពិសោធបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។
  • មានកម្មវិធីរៀនបំប៉នថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
  • លោកគ្រូ អ្នកគ្រូមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធន៍ខ្ពស់ក្នុងការបង្រៀនផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្សមានការងាយយល់ ចងចាំបានល្អ និងមានភាពច្នៃប្រឌិតខ្ពស់។
  • ផ្តល់ជូននូវសេវាកម្មប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ និងសេវាកម្មប្រឹក្សាអប់រំ។
  • មានសេវាកម្មដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងផាសុកភាព។
  • បន្ថែមនូវកម្មវិធីដំណើរទស្សនកិច្ចសិក្សា និងវគ្គសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗ។
  • មានកម្មវិធីប្រកួតប្រជែងផ្សេងៗជាច្រើនដូចជា ការប្រឡងសិស្សពូកែ ម៉េងលី ជេ. គួច ប្រចាំឆ្នាំសិក្សា ការប្រឡងសិស្សពូកែអាហារូបករណ៍ ម៉េងលី ជេ. គួច បញ្ចប់ឆ្នាំសិក្សា ការប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្ស ការប្រកួតចំណេះដឹងភូមិសាស្រ្ត ជាតិ ម៉េងលី ជេ. គួច ការប្រឡងតែងសេចក្តី ការប្រឡងរឿងខ្លី និងកំណាព្យ ម៉េងលី ជេ. គួច ការប្រកួតកីឡា និងការចូលរួមសកម្មភាពសង្គមរួមមាន កម្មវិធីសប្បុរសធម៌ កម្មវិធីរៃអង្គាសថវិកា និងកម្មវិធីផ្សេងៗទៀត។
  • លើកកម្ពស់សមត្ថភាពសិស្សឱ្យមានភាពក្លាហាន ភាពជាអ្នកដឹកនាំ ការសហការ ភាពម្ចាស់ការ ភាពម៉ត់ចត់ សុខភាពល្អ សាមគ្គីភាព ទំនាក់ទំនង និងបទពិសោធន៍។
  • ជំរុញឱ្យសិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹងទូទៅ ចំណេះធ្វើ និងភាសាអង់គ្លេស។
Back to Top