28 ១០ អបអរសាទរ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧–២០១៨ ក្រោមអធិបតីភាពចាងហ្វាង រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមាន ការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។
ថ្លែងក្នុងឱកាសនោះ ចាងហ្វាង រស់ យ៉ាណាបានមានប្រសាសន៍សំណេះសំណាល ក៏ដូចជារម្លឹកសិស្សានុសិស្សទាំងអស់ឱ្យខិតខំ និងយកចិត្តទុកដាក់លើការសិក្សាបន្ថែម ដើម្បីឱ្យឱកាសប្រឡងថ្នាក់ជាតិនាឆ្នាំ២០១៨ ខាងមុខ កាន់តែទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ ចាងហ្វាងបានបន្តទៀតថា ក្នុងអំឡុងពេលនៃការឈប់សម្រាករបស់សិស្សានុសិស្ស គឺលោកគ្រូ អ្នកគ្រូគ្រប់ៗរូបពុំដែលទំនេរដៃឡើយ ដោយពួកគាត់ខិតខំស្វ័យសិក្សា និងស្រាវជ្រាវពីគន្លឹះ និងវិធីសាស្រ្តល្អៗ ដើម្បីយកមកបង្រៀនសិស្សទាំងអស់គ្នាឱ្យកាន់តែឆាប់ទទួលបានចំណេះដឹង និងមានសមត្ថភាពកាន់តែល្អប្រសើរ។
No Comments