អត្ថប្រយោជន៍របស់ផ្លែមៀន

អត្ថប្រយោជន៍របស់ផ្លែមៀន

អត្ថបទព័ត៌មានស្តីពីសុខភាព និងសុខុមាលភាព
ក្រោមប្រធានបទ ”អត្ថប្រយោជន៍របស់ផ្លែមៀន”
អត្ថបទដកស្រង់ដោយ : ជាង ប៊ុនលី
#MJQE#AmericanInterconSchool

ផ្លែមៀន ជាផ្លែឈើម្យ៉ាងដែលមានក្លិនក្រអូប និងរសជាតិឆ្ងាញ់ ហើយថែមទាំងផ្ដល់ផលប្រយោជន៍ដល់រាងកាយរបស់អ្នកទទួលទានទទួលបាននូវសុខភាពល្អ និងជៀសឆ្ងាយពីជំងឺទាំងពួង។ ខាងក្រោមនេះ ជាគុណប្រយោជន៍មួយចំនួនរបស់ផ្លែមៀននៅពេលលោកអ្នកទទួលទានមានដូចជា៖

១. បង្កើនប្រព័ន្ធភាពស៊ាំ : យោងតាមប្រភព boldsky.com ផ្លែមៀន ជាប្រភពដ៏ល្អនៃវីតាមីន C ដែលជាអង់ទីអុកស៊ីដង់រលាយក្នុងទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ការពារជំងឺផ្សេងៗ និងមានសមត្ថភាពខ្លាំងក្លាក្នុងការជួយការពាររាងកាយពីផលអាក្រក់នៃរ៉ាឌីកាល់សេរី។

២. ប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ : សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ក្នុងផ្លែមៀន ជួយប្រឆាំងរ៉ាឌីកាល់សេរីដែលអាចបំផ្លាញកោសិការបស់រាងកាយ និងនាំឱ្យមានជំងឺរ៉ាំរ៉ៃ ថែមទាំងជួយជួសជុលកោសិកាខូចខាតផងដែរ។

៣. ទ្រទ្រង់ដំណើរការរំលាយអាហារ : ផ្លែមៀន មានជាតិសរសៃជួយដោះស្រាយបញ្ហាបន្ទោបង់ និងសម្រួលដល់ចលនាពោះវៀនឱ្យមានដំណើរការបានត្រឹមត្រូវ។ លើសពីនេះទៅទៀត វាក៏ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អមិនបង្ករោគផ្សេងៗទៀតដូចជា ទល់លាមក រាក ឈឺពោះ ហើមពោះ និងរមួលក្រពើ។

៤. កាត់បន្ថយការរលាក : សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាកដែលជួយក្នុងការព្យាបាលរបួស និងផ្សះមុខរបួស។

៥. ដោះស្រាយបញ្ហានៃការគេងមិនលក់ : នៅក្នុងឱសថបុរាណចិនផ្លែមៀនត្រូវបានគេប្រើសម្រាប់ព្យាបាលការគេងមិនលក់។

៦. ជួយបង្កើនការចងចាំ : ការសិក្សាលើផ្នែកអាហារូបត្ថម្ភបង្ហាញដែរថា ផ្លែមៀនអាចជួយបង្កើនសមត្ថភាពខួរក្បាល និងការចងចាំតាមរយៈការបង្កើនអត្រានៃកោសិកាខួរក្បាល។

៧. បង្កើនចំណង់ផ្លូវភេទ : នៅក្នុងឱសថបុរាណចិនផ្លែមៀនក្រៀម ត្រូវបានគេប្រើដើម្បីបង្កើនចំណង់ផ្លូវភេទទាំងបុរស និងស្ត្រី។

៨. បំបាត់ការថប់បារម្ភ : ជំងឺសុខភាពផ្លូវចិត្តដែលត្រូវបានកំណត់ទៅលើអ្នកមានអារម្មណ៍ឆាប់ព្រួយបារម្ភ ឬភ័យខ្លាចខ្លាំង ជាការណែនាំយ៉ាងល្អពីក្រុមវេជ្ជបណ្ឌិត បានជ្រើសយកផ្លែមៀនធ្វើជាវីតាមីនបន្ថែមសម្រាប់គ្រប់គ្រងអារម្មណ៍។

៩. សម្រកទម្ងន់ : ការទទួលទានផ្លែមៀន អាចជួយសម្រកទម្ងន់បានដោយសារកាឡូរីទាប។ ការសិក្សាឆ្នាំ២០១៩ ដែលបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិស្រាវជ្រាវរុក្ខជាតិជាឱសថ បានបង្ហាញថាផ្លែមៀនអាចជួយបំបាត់ចំណង់អាហារ និងជម្រុញការសម្រកទម្ងន់។

១០. គ្រប់គ្រងសម្ពាធឈាម : វត្តមានប៉ូតាស្យូមនៅក្នុងផ្លែឈើ១មុខនេះ អាចជួយគ្រប់គ្រងសម្ពាធឈាមដោយប៉ូតាស្យូមធ្វើការបន្ធូរភាពតានតឹងនៅក្នុងជញ្ជាំងសរសៃឈាមដែលជួយបន្ថយសម្ពាធឈាម។

១១. ការពារភាពស្លេកស្លាំង : នៅក្នុងការដកស្រង់ពីក្បួនឱសថបុរាណចិន គេប្រើផ្លែមៀនដើម្បីព្យាបាលភាពស្លេកស្លាំងដោយសារតែរុក្ខជាតិនេះមានជាតិដែកអាចជួយជំរុញការផលិតកោសិកាឈាមក្រហមនិងបង្កើនចរន្តឈាម។

១២. គ្រប់គ្រងជំងឺមហារីក : វត្តមាននៃសមាសធាតុប៉ូលីហ្វេណុលនៅក្នុងផ្លែមៀន អាចជួយការពារការវិវត្តនៃជំងឺមហារីក។

១៣. ជួយពង្រឹងសុខភាពស្បែក : ផ្លែមៀនសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយផ្តល់ ឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ។ វាផ្ទុកបរិមាណវីតាមីន C ល្អដែលមានប្រសិទ្ធភាពកាត់បន្ថយការខូចខាតអុកស៊ីតកម្មលើស្បែក និងជំរុញការបង្កើតកូឡាជែន។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
https://healthy-cambodia.com/article/13-incredible-benefits-of-longan-help-health

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង