អត្ថប្រយោជន៍នៃការធ្វើបំណិនជីវិត សាំងវិចកៀប

អត្ថប្រយោជន៍នៃការធ្វើបំណិនជីវិត សាំងវិចកៀប

ការធ្វើបំណិនជីវិតគឺជាជំនាញដែលកុមារត្រូវការខ្លាំងបំផុតព្រោះដើម្បីធ្វើឱ្យកុមារមានការបង្កើនបញ្ញាស្មាតី។ ក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់ មួយវិញទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមាន ភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហើយខួរក្បាល កុមារត្រូវការ ការសិក្សាបន្ថែមទៀតដែលគេហៅថាបំណិន ជីវិត។ ដូចនេះហើយ កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១ខ ដឹកនាំអ្នកគ្រូ ហួន ច័ន្ទវាសនា រៀបចំធ្វើបំណិនជីវិតសាំងវិចកៀប សម្រាប់ កុមារដែលបង្ហាញសកម្មភាពរួសរវើក របស់កុមារដែលមានការចូលរួម ពីធ្វើឱ្យកុមារ មានការអង្កេតពីរបៀប ធ្វើរៀនសូត្រចំពោះការបង្ហាញរបស់គ្រូមានភាពសប្បាយរីករាយក្នុងការ ចូលរួមសហការគ្នា មានទំនាក់ទំនងល្អ ជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នាស្រឡាញ់គ្នានឹងទទួលបានមេរៀនថ្មីៗ ក្នុងជីវិតពួកគេជា បទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅពេល អនាគត។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង