
16 ៣ អត្ថប្រយោជន៍នៃការធ្វើបំណិនជីវិតមីឆាគ្រឿងសមុទ្រ
ការធ្វើបំណិនជីវិត គឺជាមុខវិជា្ជដែលបង្រៀនសិស្សក្រៅពីមុខវិជ្ជាផ្សេងៗក្នុងកម្មវិធីសិក្សា។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីធ្វើឱ្យកុមារមានការបង្កើនបញ្ញាស្មារតីក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់ មួយវិញទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា។ បន្ថែមពីលើនេះ សិស្សានុសិស្សបានបង្ហាញសកម្មភាពរួសរវើករបស់ពួកគេក្នុងការចូលរួម ឱ្យប្អូនៗចេះការអង្កេត និងរៀនសូត្រពីរបៀបចំអិន មានភាពសប្បាយរីករាយក្នុងការចូលរួមសហការគ្នា មានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយគ្នា បង្ហាញពីភាពសាមគ្គីគ្នា ស្រឡាញ់គ្នា និងទទួលបានមេរៀនថ្មីៗក្នុងជីវិតពួកគេ ជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅពេលអនាគត។
Sorry, the comment form is closed at this time.