អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ (AIS) មានអាសយដ្ឋានស្ថិតនៅអគារលេខ824 ផ្លូវជាតិលេខ2 ភូមិព្រៃតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អគារ Aii និង AIS សាខាចាក់អង្រែ នេះដែរ មានកម្ពស់5ជាន់ ហើយមានទំហំអគារសរុបចំនួន 8183.04m2 និងទំហំដីមានចំនួន 5491.78m2។
អគារ Aii និង AIS សាខាចាក់អង្រែ ជាប្រភេទអគារចាស់ បន្ទាប់ពីបានចូលកាន់កាប់ជាផ្លូវការរួចមក អគារនេះត្រូវបានជួសជុលរៀបចំសាជាថ្មី ដែលមើលទៅជាអគារមួយយ៉ាងល្អប្រណីត មានភាពរឹងមាំ បំពាក់ដោយសម្ភារៈបរិក្ខារទំនើបៗ ធ្វើការតុបតែងដើម្បីឱ្យមានលក្ខណៈស្តង់ដាសមស្របទៅនឹងអគារសិក្សាដែលមានស្តង់ដា និងមានផាសុកភាពសម្រាប់សិស្សានុសិស្សសិក្សា ហើយបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ2015។
អគារ Aii និង AIS សាខាចាក់អង្រែ ត្រូវបានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពនៅតាមថា្នក់រៀន និងតាមទីធ្លាសាលា ហើយមានទីធ្លាសម្រាប់កុមារលេងកម្សាន្ត (Playground) សម្ភារបរិក្ខារ បណ្ណាល័យ សម្រាប់សិស្សានុសិស្សដើម្បីសិក្សាស្រាវជ្រាវមានកង្ហារ និងម៉ាស៊ីនត្រជាក់ដែលមានផាសុកភាពល្អសម្រាប់សិស្សានុសិស្ស។ លើសពីទៅទៀត ដើម្បីឱ្យទីធ្លានៃសាលារៀនកាន់តែមានសោភ័ណភាពស្រស់ស្អាតបន្ថែមទៀត អគារ AIS សាខាចាក់អង្រែ បានសាងសង់ទីលានកីឡាបាល់ទាត់នៅក្នុងឆ្នាំ២០២០ និងទីលានបាល់បោះ និងបាល់ទះបន្ថែមទៀតនៅក្នុងឆ្នាំ២០២១ សម្រាប់សិស្សានុសិស្សថ្នាក់ចំណេះទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។