ហេតុអ្វីបានជាសត្វគ្រុឌស្អប់សត្វនាគ

ហេតុអ្វីបានជាសត្វគ្រុឌស្អប់សត្វនាគ

អត្ថបទព័ត៌មានស្តីពីវប្បធម៌
ក្រោមប្រធានបទ “ហេតុអ្វីបានជាសត្វគ្រុឌស្អប់សត្វនាគ?”
អត្ថបទដកស្រង់ដោយ : ប៉ាំង លាងស៊ីម
#MJQE#AmericanInterconSchool

ហេតុអ្វីបានជាសត្វគ្រុឌ ស្អប់សត្វនាគ? សត្វគ្រុឌ ជាស្តេចបក្សីប្រកបដោយមហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យ ព្រោះថា សត្វនេះ តំណាងនូវអវកាស ឬភាពលំហ ឬធាតុភ្លើង និងជាយានជំនិះនៃព្រះវិស្ណុ (ព្រះនារាយណ៍) ផ្ទុយពីគូបដិបក្ខរបស់ខ្លួន គឺសត្វនាគ ដែលតំណាងឱ្យធាតុដី ឬទឹក ប្រភពនៃភាពផូរផង់ភាពត្រជាក់ត្រជំ។

រឿងនិទានទាក់ទងនឹងគ្រុឌ មហាឥស្សី កស្សបៈ មានភរិយាពីររូបគឺនាងកាឌ្រុ និងនាងវីនីតា។ នាងកាឌ្រុបាន ផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើ ផែនដីនេះ។ ចំណែក ឯនាងវីនីតាបានផ្តល់កំណើតឱ្យសត្វគ្រុឌដ៏មានអំណាចឬទ្ធានុភាព។ ថ្ងៃមួយនាងកាឌ្រុ និងនាងវីនីតា បានលេងល្បែងភ្នាល់គ្នាដោយទាយ ពណ៌កន្ទុយសេះក្បាល៧អាចហោះបាន ដែលកើតចេញពីការកូរសមុទ្រទឹកដោះ។ នាងកាឌ្រុ បានទាយថាកន្ទុយសេះមានពណ៌ខ្មៅ រីឯនាងវីនីតា ថាពណ៌ស។ ពួកគេបានភ្នាល់គ្នាថានរណាក៏ដោយឱ្យតែចាញ់ គឺត្រូវតែបម្រើអ្នកឈ្នះ។ នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាងវីនីតា ដោយប្រើឱ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ។ ដូច្នេះហើយ នាងវីនីតាត្រូវបម្រើនាងកាឌ្រុ និងកូន។ នាងកាឌ្រុ បានធ្វើបាបនាងវីនីតាយ៉ាងខ្លាំងក្លា។ ប៉ុន្តែក្រោយមកពពួកនាគថា នឹងយល់ព្រមដោះលែងគ្រុឌ និងម្តាយ ប្រសិនជាគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទបាន។ សត្វគ្រុឌ បានប្រឹងប្រែងយ៉ាងខ្លាំង ហើយទីបំផុតទទួលបានទឹកអម្រឹត ហើយបានរំដោះខ្លួន និងម្តាយពីទាសភាពរបស់នាគ និងនាងកាឌ្រុ។ ក្រោយមកគ្រុឌ និងម្តាយបានដឹងពីល្បិចនេះ ហើយបានដាក់បណ្តាសាដល់នាង កាឌ្រុ ថារាល់កូនរបស់នាងកាឌ្រុទាំងអស់ គឺត្រូវតែក្លាយទៅជាចំណីរបស់កូនខ្លួន។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ : https://grandnewsasia.com/detail/470/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង