ហេតុផលខ្លះៗដែលដំណើរកម្សាន្តបែបផ្សងព្រេងគឺល្អសម្រាប់អ្នក

ហេតុផលខ្លះៗដែលដំណើរកម្សាន្តបែបផ្សងព្រេងគឺល្អសម្រាប់អ្នក

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ហេតុផលខ្លះៗដែលដំណើរកម្សាន្តបែបផ្សងព្រេងគឺល្អសម្រាប់អ្នក”
អត្ថបទដោយ : គុណ ប៊ុន្ថា
#MJQE#AmericanInterconSchool

 

ដើម្បីកាត់បន្ថយភាពតាងតឹង មនុស្សម្នាក់ៗតែងតែជ្រើសរើសដំណើរកម្សាន្តណាមួយសម្រាប់ធ្វើឱ្យខ្លួនឯងទទួលបានអារម្មណ៍ប្រសើរឡើងវិញ។ ដំណើរកម្សាន្តទាំងនោះរួមបញ្ចូលទាំង ការកម្សាន្តបែបមាត់សមុទ្រ ប្រាសាទបុរាណ និងបែបផ្សងព្រេង (ព្រៃ ភ្នំ ទឹកជ្រោះ)។ តែបើយើងក្រឡេកមកមើលដំណើរកម្សាន្តដែលពេញនិយមសម្រាប់យុវវ័យបច្ចុប្បន្ននេះ គឺដំណើរកម្សាន្តបែបផ្សងព្រេង។ ដំណើរកម្សាន្តបែបនេះគឺមានលក្ខណៈពិសេសជាច្រើន ដែលវាអាចនាំអ្នកទៅកាន់ពិភពថ្មីមួយដែលអ្នកមិនធ្លាប់ស្គាល់ ហើយអ្នកក៏អាចទទួលបាននូវបទពិសោធថ្មីៗផងដែរ។ ទាំងនេះគឺជាហេតុផលខ្លះៗដែលដំណើរកម្សាន្តបែបផ្សងព្រេងជាសកម្មភាពដែលផ្តល់នូវអត្ថប្រយោជន៍ដល់សុខុមាលភាព និងជីវិតប្រចាំថ្ងៃ៖

១. ចំណាយពេលវេលានៅខាងក្រៅកាត់បន្ថយភាពតានតឹង : ជាទូទៅមនុស្សភាគច្រើនទទួលបានភាពរីករាយដែលបង្ហាញតាមរយៈទឹកមុខរបស់ពួកគេ បន្ទាប់ពីពួកគេត្រឡប់មកពីដំណើរកម្សាន្តវិញ។ ភាពតាងតឹងទាំងឡាយរបស់ពួកគេត្រូវបានរលាយបាត់អស់នៅពេលដែលពួកគេចាប់ផ្តើមចូលខ្លួនទៅក្នុងទេសភាពធម្មជាតិស្រស់បំព្រងទាំងនោះ។

២. ធម្មជាតិក៏អាចជួយឱ្យលំហាត់ប្រាណមានភាពងាយស្រួល : ការស្រាវជ្រាវថ្មីតាមបែបវិទ្យាសាស្ត្រ បានបង្ហាញថាការធ្វើលំហាត់ប្រាណជាមួយនឹងទេសភាពពណ៌បៃតងដូចដើមឈើ ស្មៅ ឬរុក្ខជាតិដទៃទៀត គឺងាយនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាង។ អ្នកស្រាវជ្រាវបានសាកល្បងទៅលើអ្នកជិះកង់ជាមួយនឹងទេសភាពពណ៌បៃតង ក្រហម និងពណ៌ប្រផេះ ហើយក៏បានបង្ហាញលទ្ធផលថា អ្នកដែលជិះកង់នៅមុខអេក្រង់ពណ៌បៃតង ពួកគេមានអារម្មណ៍ថាមានកម្លាំងកំឡុងពេលជិះកង់ ក៏ដូចជាបង្ហាញអារម្មណ៍រំខានទាបជាងអ្នកដែលជិះកង់នៅមុខអេក្រង់ពណ៌ផ្សេងៗ។

៣. ធម្មជាតិអាចធ្វើឱ្យអារម្មណ៍អ្នករស់ឡើងវិញ : នេះជាមូលហេតុល្អបំផុតមួយដែលការចំណាយពេលវេលាដើរលេងនៅខាងក្រៅ គឺវាអាចពង្រឹងស្ថានភាពផ្លូវចិត្តរបស់អ្នកឱ្យប្រសើរឡើងវិញ។ តាមការសិក្សាបានបង្ហាញឱ្យឃើញថា ភាពស្រស់ស្អាតរបស់ធម្មជាតិគឺអាចទាញយកអារម្មណ៍អស្ចារ្យមួយ ដែលអាចកាត់បន្ថយអរម៉ូន អង់ដូហ្វីន និងការជំរុញផ្លូវចិត្ត។

៤. ការកម្សាន្តក្រៅផ្ទះអាចធ្វើឱ្យអ្នកមានភាពឆ្លាតវៃ : ការជ្រមុជខ្លួនរបស់អ្នកជាមួយបរិយាកាសនៅខាងក្រៅអាចបង្កើនការយល់ដឹងតាមរយៈវិធីសាស្ត្រជាច្រើនយ៉ាង។ សកម្មភាពដំណើរកម្សាន្តបែបផ្សងព្រេងក៏ជួយបង្កើនសកម្មភាពផ្សេងៗនៅក្នុងមជ្ឈមណ្ឌលនៃអារម្មណ៍របស់ការចងចាំ និងប្រព័ន្ធសរសៃប្រសាទស្វយ័តរបស់ពួកគាត់ផងដែរ។ ដូច្នេះដើម្បីដុសខាត់ប្រព័ន្ធស្មារតីឱ្យមានលំនឹង យើងគួរតែជ្រើសរើសដំណើរកម្សាន្តបែបផ្សងព្រេងនៅខាងក្រៅឱ្យបានញឹកញាប់។ ចំពោះដំណើរកម្សាន្តបែបផ្សងព្រេងទាំងនោះមានដូចជា ការឡើងភ្នំ ជិះកង់ និងការជិះទូកកម្សាន្ត ដែលទាំងនោះនឹងបង្កើតអនុស្សាវរីយ៍ដែលអ្នកប្រាកដជាមានការចង់ចងចាំជារៀងរហូត។

អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
https://detripler.com/news-feed/U86CketIOv39iGkuouQQ

 

 

 

 

 

 

 

 

 

 

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង