
05 ៣ សិស្សានុសិស្សថ្នាក់ទី៨ ធ្វើពិសោធ មុខវិជ្ជាជីវវិទ្យា ប្រធានបទ បង្ហាញពីចលនាដង្ហើម ដឹកនាំដោយអ្នកគ្រូ រស់ សុគន្ធារី
កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ រស់ សុគន្ធារី បង្រៀនមុខវិជ្ជាជីវវិទ្យា បានដឹកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ វេនព្រឹក និងវេនរសៀលធ្វើពិសោធលើប្រធានបទ ចលនាដង្ហើម នៅបន្ទប់ពិសោធ នៃអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានយកចំណុចសំខាន់នៃខ្លឹមសារមេរៀនមកបង្ហាញដោយឱ្យសិស្សចេះសង្កេតពីចលនាដង្ហើមរបស់សារពាង្គ។ ដើម្បីបានយល់ពីវត្ថុបំណងនៃមេរៀន ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីចលនាដង្ហើមរបស់សារពាង្គកាយដោយផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀនដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនមួយនេះ។
Sorry, the comment form is closed at this time.