សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះកម្មសិក្សានៅឌូបៃ (Dubai)

សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះកម្មសិក្សានៅឌូបៃ (Dubai)

បន្ទាប់ពីសិស្សមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះកម្មសិក្សា​នៅឌូបៃ (Dubai) ចំនួន៦ថ្ងៃ ៥យប់ ពោល​ចាប់ពីថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ​ថ្មីៗ​នេះ បានប្រព្រឹត្តទៅ​យ៉ាងជោគជ័យ​គួរឱ្យ​កត់សម្គាល់។

ការចុះ​កម្មសិក្សានេះ បាន​សម្រេច​ទៅ​តាម​គោលដៅ ដែល​គណៈគ្រប់គ្រង​បាន​រំពឹងទុក។បន្ទាប់ពីចុះកម្មសិក្សា​នៅក្រុងឌូបៃនោះ សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះ​ដឹង ចំណេះ​ធ្វើ បទពិសោធ ព្រមទាំង​បានឈ្វេង​យល់ពី​សាកលវិទ្យាល័យ​ល្បីៗ វិមាន​ពាណិជ្ជកម្ម និង​តំបន់​ទេស​ចរណ៍ល្បីៗ​ជាច្រើន ហើយ​បានអនុវត្ត​ជាក់ស្ដែង ពិសេស​បាន​បញ្ចេញ​សមត្ថភាព​ក្នុ​ងការ​ប្រើប្រាស់​ភាសា​អង់គ្លេស សិក្សាវប្បធម៌ អារ្យយធម៌ និង​និមិត្តរូប​តំណាង​ប្រទេសនោះ​ផងដែរ។​អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top