សិស្សថ្នាក់ទី៨ ធ្វើពិសោធស្តីអំពីបណ្តូរទឹកក្នុងកោសិកា

សិស្សថ្នាក់ទី៨ ធ្វើពិសោធស្តីអំពីបណ្តូរទឹកក្នុងកោសិកា

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ ធ្វើពិសោធលើប្រធានបទ “បណ្តូរទឹកក្នុងកោសិកា”  ដឹកនាំដោយអ្នកគ្រូ រស់ សុគន្ធារី បង្រៀនមុខវិជ្ជាជីវវិទ្យា ។ តាមការបញ្ជាក់ពីអ្នកគ្រូ រស់ សុគន្ធារី វត្ថុបំណងនៃ កម្មវិធីពិសោធន៍នេះ គឺដើម្បីបកស្រាយបាតុភូតប្លាស្មូលីស និងដេប្លាស្មូលីស តាមរយៈសកម្មភាពរស់នៅ។ អ្នកគ្រូបានច្បិចយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀន​មក​បង្ហាញ និងបកស្រាយបាតុភូតបណ្ដូរទឹកក្នុងកោសិកាទាំង ៣ប្រភេទ (ទួសេសង់ ប្លាស្មូលីស និងដេប្លាស្មូលីស)។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៥ ទៅ៦នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើការសង្កេតមើលពីបាតុភូតបណ្ដូរទឹកក្នុងកោសិកាដោយផ្សារភ្ជាប់​នឹងទ្រឹស្ដីមេរៀនដែលប្អូនសិស្សានុសិស្សកំពុងសិក្សា។ សិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធ ហើយសិស្សានុសិស្សមានភាពរីករាយ​ដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់។

No Comments

Sorry, the comment form is closed at this time.

Back to Top