សិស្សថ្នាក់ទី៦ ធ្វើទស្សនកិច្ចសិក្សាលើកទី១២៣

សិស្សថ្នាក់ទី៦ ធ្វើទស្សនកិច្ចសិក្សាលើកទី១២៣

កាលពីថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៦ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សារមណីយដ្ឋានទន្លេបាទី  ស្ថិតនៅ​ក្នុង​ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងបន្តទៅទស្សនកិច្ចសិក្សានៅឧទ្យានសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ​។ការធ្វើទស្សនកិច្ចសិក្សានេះសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា​ យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់​ប្រជាកសិករ​ខ្មែរនៅតាមទីជនបទ​ សិក្សាស្វែងយល់ពីប្រាសាទបុរាណ ចម្លាក់ សិលាចារឹកដែលមាននៅលើប្រាង្គប្រាសាទ ព្រមទាំងស្វែង យល់ពីទីកន្លែងគោរពសក្ការៈដ៏ពិសិដ្ឋតាមបែបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ស្គាល់ឈ្មោះបា្រង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងយល់ដឹងបន្ថែមពីឧទ្យានសួនសត្វភ្នំតាម៉ៅ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ សួនសត្វភ្នំតាម៉ៅ ដែលមានសត្វជាង១០០ប្រភេទ រួមទាំងបាន​គយគន់​ស្ថានភាព​ភូមិសាស្ដ្រ ទេសភាព​ភូមិឋាន ព្រៃភ្នំនៅអមសងខាងផ្លូវឡើងទៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងនៅ​ជុំវិញ​តំបន់​ទស្សនកិច្ច​សិក្សាក្នុងខេត្តតាកែវ​​ ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា ចម្លាក់ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងអភិរក្សសត្វព្រៃ។ ជាពិសេសឱ្យសិស្សានុសិស្សបង្កើនរឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បានកាន់តែ​ប្រសើរ។ ជាចុងក្រោយបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេល​កំពុង​ ទស្សន​កិច្ច​​នៅ​ទីនោះ ក៏ដូចជាពេលត្រឡប់​មកគេហដ្ឋានវិញផងដែរ។

No Comments

Post A Comment

Back to Top