សិស្សថ្នាក់ទី៦ចុះកម្មសិក្សាទៅកាន់រមណីដ្ឋានវត្តភ្នំ

សិស្សថ្នាក់ទី៦ចុះកម្មសិក្សាទៅកាន់រមណីដ្ឋានវត្តភ្នំ

កាលពីថ្ងៃ៣0 ខែធ្នូ ឆ្នាំ២០១៨ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីចុះកម្មសិក្សាលើកទី៤២នៅរមណីយដ្ឋានវត្តភ្នំ សម្រាប់សិស្សថ្នាក់ទី៦ សាខាចាក់អែង្រ។ កម្មវីធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់មានដូចជា ស្វែងយល់ពីរមណីដ្ឋានវត្តភ្នំ ដែលជាទីកន្លែងទាក់ទងនឹងប្រភពដើ​មកំណើតរាជធានីភ្នំពេញ ស្គាល់ស្លាកសញ្ញាចរាចណ៍មួយចំនួន ទីតាំងភូមិសាស្ត្រ និង មហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ  រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ ជាចុងក្រោយបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបានចំណេះដឹងថ្មីៗ និងមានអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ។

 

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង