សិស្សថ្នាក់ទី១២ ធ្វើទស្សនកិច្ចសិក្សានៅវត្តហរិរក្សារាជិនី និងរមណីដ្ឋាន

សិស្សថ្នាក់ទី១២ ធ្វើទស្សនកិច្ចសិក្សានៅវត្តហរិរក្សារាជិនី និងរមណីដ្ឋាន

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ ភ្នំព្រះរាជទ្រព្យដែលស្តិតក្នុងភូមិវាំងក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សម្រាប់សិស្សានុសិស្សថ្នាក់ទី១២។ ការចុះទស្សនកិច្ចសិក្សាលើកនេះបានធ្វើឱ្យសិស្សានុសិស្សយល់ដឹង និងមានចំណេះដឹងបន្ថែមកាន់តែច្បាស់ទាក់ទងនឹងប្រវត្តិសាស្រ្តនានា ទីតាំងប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងរជ្ជកាល មហាក្សត្រក្នុងសម័យលង្វែក និងឧដុង្គជាដើម ជាពិសេសបានយល់ដឹងពីចម្លាក់ផ្សេងៗជាច្រើនប្រភេទ និងស្នាដៃសិល្បៈតម្បាញខ្មែរ ហើយធ្វើឱ្យសិស្សចេះមានសាមគ្គីភាពរវាងគ្នា និងគ្នាទៅវិញទៅមកប្រកបដោយភាពទទួលខុសត្រូវរៀងៗខ្លួន។ លើសពីនេះទៅទៀត ធ្វើឱ្យសិស្សអាចរឹតបន្តឹងចំណងមិត្តភាពជាមួយគ្នកាន់តែល្អបន្ថែមទៀត។

No Comments

Sorry, the comment form is closed at this time.

Back to Top