សិស្សចូលរួមប្រកួតប្រជែងយល់ដឹងស្តីពីអាស៊ានថ្នាក់ជាតិ

សិស្សចូលរួមប្រកួតប្រជែងយល់ដឹងស្តីពីអាស៊ានថ្នាក់ជាតិ

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សទៅចូលរួមកម្មវិធីល្បងប្រាជ្ញាស្តីពីអាស៊ានសម្រាប់ឆ្នាំ២០១៨ នៅទូរទស្សន៍​ជាតិ​កម្ពុជា។ កម្មវិធីនេះដើម្បី​អបអរសាទរ ខួប​លើក​ទី៥១ នៃ​ការបង្កើត​អាស៊ាន និង​ខួបទី២១ នៃ​កិច្ចសហ​ប្រតិបត្តិ​ការ​អាស៊ាន​បូកប៣ រួម​មាន​ចិន ជប៉ុន និង​សាធារណៈ​រដ្ឋ​កូរ៉េ។ សិស្សានុសិស្សពិតជាទទួលបាន​ចំណេះដឹង​ដែល​ទាក់​ទង​នឹង​អាស៊ាន ព្រម​ទាំង​បទ​ពិសោធ​ក្នុងការ​ប្រកួត និង​បាន​ពង្រឹង​សមត្ថភាព​តាម​រយៈការ​ចូល​ប្រកួត​នេះ​ផងដែរ។ ម្យ៉ាងទៀតកម្មវិធី​ល្បង​ប្រាជ្ញា​ពិសេស​ស្តីពី​អាស៊ាន​ឆ្នាំ​២០១៨ ដែល​ផ្តួច​ផ្តើម​រៀបចំ​ឡើង​ដោយ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការអន្តរជាតិ សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រសួង​អប់រំ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ព័ត៌មាន នា​ពេល​នេះ ផ្ដោត​សំខាន់​ទៅ​លើការ​បង្កើន​ការ​យល់​ដឹង​អំពី​សហគមន៍​អាស៊ាន​ដល់​សិស្ស​-និស្សិត និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូ​ទៅ។

 

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង