
21 ៧ សិស្សចូលរួមប្រកួតប្រជែងយល់ដឹងស្តីពីអាស៊ានថ្នាក់ជាតិ
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សទៅចូលរួមកម្មវិធីល្បងប្រាជ្ញាស្តីពីអាស៊ានសម្រាប់ឆ្នាំ២០១៨ នៅទូរទស្សន៍ជាតិកម្ពុជា។ កម្មវិធីនេះដើម្បីអបអរសាទរ ខួបលើកទី៥១ នៃការបង្កើតអាស៊ាន និងខួបទី២១ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកប៣ រួមមានចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ។ សិស្សានុសិស្សពិតជាទទួលបានចំណេះដឹងដែលទាក់ទងនឹងអាស៊ាន ព្រមទាំងបទពិសោធក្នុងការប្រកួត និងបានពង្រឹងសមត្ថភាពតាមរយៈការចូលប្រកួតនេះផងដែរ។ ម្យ៉ាងទៀតកម្មវិធីល្បងប្រាជ្ញាពិសេសស្តីពីអាស៊ានឆ្នាំ២០១៨ ដែលផ្តួចផ្តើមរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន នាពេលនេះ ផ្ដោតសំខាន់ទៅលើការបង្កើនការយល់ដឹងអំពីសហគមន៍អាស៊ានដល់សិស្ស-និស្សិត និងប្រជាពលរដ្ឋកម្ពុជាទូទៅ។
No Comments