សិក្ខាសាលាស្តីអំពី សុខភាពមាត់ធ្មេញ និងការថែទាំសម្រាប់សិស្សានុសិស្ស

សិក្ខាសាលាស្តីអំពី សុខភាពមាត់ធ្មេញ និងការថែទាំសម្រាប់សិស្សានុសិស្ស

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ វិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានសហការជាមួយមន្ទីរព្យាបាលធ្មេញបស្ចិម បើកសិក្ខាសាលាស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំ ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១ ដល់ទី៦ និងថ្នាក់ភាសាអង់គ្លេសកម្រិត Kids 1 ដល់ Kids 4 នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ពេលព្រឹកចំនួន១៥៧នាក់ និងពេលរសៀលចំនួន១៣៥នាក់។

លោកទន្តបណ្ឌិត ឈាង រ៉ាមី ទន្តបណ្ឌិតនៃ មន្ទីរព្យាបាលធ្មេញបស្ចិម មានប្រសាសន៍ដឹងដែរថា សុខភាពមាត់ធ្មេញជារឿងសំខាន់ ដូចនេះប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវដុសធ្មេញឱ្យបានញឹកញាប់ ត្រូវដុសធ្មេញ២ ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញក្រោយពេលបរិភោបចំណីអាហាររួច។ បើប្អូនៗមានសុខភាពល្អនាំឱ្យមានសុខភាពទូទៅបានល្អ ជួយបង្កើនសោភ័ណភាពផ្ទៃមុខបានស្អាតទៀតផង។

ម្យ៉ាងទៀត យើងត្រូវទៅជួបលោកគ្រូពេទ្យធ្មេញ២ ទៅ៣ដងក្នុងមួយឆ្នាំ ដើម្បីឱ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងដើម្បីធ្វើការត្រួតពិនិត្យក្រែងមានដង្កូវស៊ី ឬបញ្ហាផ្សេងៗ ការធ្វើបែបនេះគឺដើម្បីកុំឱ្យធ្មេញរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ត្រូវចំណាយប្រាក់ច្រើននាំឱ្យខាតបង់ សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។

លោក ក៏បានបង្ហាញពីវិធីសាស្រ្តដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំធ្មេញឱ្យមានសុខភាពល្អ និងការយល់ដឹងអំវិធីសាស្រ្តងាយៗថែរក្សាអនាម័យសុខភាពមាត់ធ្មេញ និងការដុសសម្អាតធ្មេញ។

No Comments

Post A Comment

Back to Top