សិក្ខាសាលាស្តីអំពីស្តង់ដាគណនេយ្យជាតិ និងអន្តរជាតិ

សិក្ខាសាលាស្តីអំពីស្តង់ដាគណនេយ្យជាតិ និងអន្តរជាតិ

កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង បាន​សហ​ការ​ជា​មួយ​នឹង​វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានបើកសិក្ខាសាលាស្តីអំពី “ស្ដង់ដារគណនេយ្យជាតិ និង​អន្តរជាតិ” ជូន​ដល់​​ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ វេនព្រឹក និងវេនរសៀល​។លោក ខេស៊ី បាណែត នាយកនៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានលើក​ឡើងដោយសង្កត់ធ្ងន់ថា ធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្មគឺជាធនធានដែលមាន​សារៈ​សំខាន់​​​​សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយជា​ធាតុមួយដ៏ចាំបាច់​សម្រាប់​ជួយ​ពង្រឹង​វិស័យ​គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មតាមរយៈតម្លាភាព គណនេយ្យភាព និងត្រឹមត្រូវ​នៃ​របាយ​ការណ៍។ ដោយឡែក ទីផ្សារមូលប័ត្របានបើកឱ្យដំណើរការដោយជោគជ័យតាមគោល​នយោបាយ​​​​រ​បស់​រដ្ឋាភិបាលក៏ត្រូវការយ៉ាងចាំបាច់បំផុតនូវធនធានមនុស្សដែលមាន​ចំណេះដឹងខាងផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ​ ដើម្បីគាំទ្រដល់វិស័យថ្មីនេះ ក៏ដូចជាការចូលរួមដើម្បីកំណើន​ខឿនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់​តែ​រឹងមាំថែមទៀត។លោក ខេស៊ី បាណែត បានសំណូមពរដល់ប្អូនៗសិស្សានុសិស្ស​ឱ្យបន្តយកចិត្តទុកដាក់​បន្ថែម​ទៀតក្នុងការរៀនសូត្រឱ្យកាន់តែបានលទ្ធផលល្អ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ការ​ប្រកួត​ប្រជែង​ជាមួយ​​ប្រទេស​ជិតខាង ព្រមទាំងប្រទេសធំផ្សេងៗទៀតទូទាំងសកលលោក​សំដៅ​បំពេញឱ្យបាននូវផែនការ​របស់​​​​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាទីបញ្ចប់ លោកខេស៊ី បាណែត ក៏បានជូនពរប្អូនៗ​ឱ្យ​ទទួលបាន​លទ្ធ​​ផល​ល្អចំពោះការសិក្សានាពេលឆាប់ៗខាងមុខនេះ ហើយសិស្សានុសិស្សទទួលបាននូវពន្លឺជាច្រើនក្នុងការ​ជ្រើស​រើសមុខជំនាញក្រោយការប្រឡងបាក់ឌុប។

No Comments

Post A Comment

Back to Top