សិក្ខាសាលាស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

សិក្ខាសាលាស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើ សិក្ខាសាលាស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលមានអ្នកចូលរួមសរុបប្រមាណ ៦០០នាក់។ គោលបំណងនៃកម្មវិធី គឺដើម្បីឱ្យសិស្សានុសិស្សយល់ដឹងអំពី ច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ការផាកពិន័យ របៀបបញ្ជារយានយន្ដ ការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបាននឹងកំពុងកើតមាន និងបានសំលាប់ប្រជាជនកម្ពុជាជាច្រើននាក់ ជារៀងរាល់ថ្ងៃ។ ក្នុងកម្មវិធីនោះដែរ សិស្សានុសិស្សមានឱកាសសួរសំនួរទៅកាន់វាគ្មិនអំពីបញ្ហានានាដែលខ្លួនចង់ដឹង និងអាចយកមកជា ប្រយោជន៍សំរាប់ជីវភាពរស់នៅ និងការរៀនសូត្ររបស់ខ្លួន រៀងៗខ្លួន។ ជាចុងក្រោយនៃកម្មវិធី វាគ្មិន និងសិស្សានុសិស្សទាំងអស់បានថតរូបជគ្នាទុកជាអនុស្សាវរីយ៍ផងដែរ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង