សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ

សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ

កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បាន​សហ​ការ​ជា​មួយ​​អគ្គនាយកដ្ឋានកំាកុងត្រូសាខាផែស្ងួតចុងទីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម ធ្វើសិក្ខាសាលា​ស្តីអំពីសុវត្ថិ​ភាព​ចំណីអាហារ ជូន​ដល់​​ប្អូនៗសិស្សានុសិស្សថ្នាក់មធ្យម​សិក្សា។

លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាកាំកុងត្រូចុងទីរាជធានីភ្នំពេញ មានប្រសាសន៍ថា សព្វ​ថ្ងៃ​នេះ​ផលិតផលចំណីអាហារដែលនាំចូលពីបរទេសភាគច្រើនផ្ទុកនូវសារធាតុគីមី ដូចជា​សារធាតុ​សូដ្យូម អ៊ីដ្រូ​សីលហ្វីដ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ ដូច្នេះប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​យកចិត្ត​ទុកដាក់ទៅលើបញ្ហានេះ ជាពិសេសត្រូវកាត់បន្ថយបរិភោគអាហារដែលមានផ្ទុកសារធាតុគីមី និង​គ្មាន​អនាម័យ។

លើសពីនេះនៅពេលយើងទៅទិញផលិតផលចំណីអាហារនៅលើទីផ្សារ យើងត្រូវចេះ​ពិនិត្យ​មើល​ថា​តើផលិតផលអាហារណាមានសារធាតុគីមី ហើយផលិតផលណាដែលគ្មានជាតិគីមី និង​ផលិតផល​ណាដែលមានគុណភាព ហើយផលិតផលណាដែលគ្មានគុណភាព។

No Comments

Post A Comment

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង