សិក្ខាសាលាស្ដីអំពីសុវត្ថិភាពចំណីអាហារ

សិក្ខាសាលាស្ដីអំពីសុវត្ថិភាពចំណីអាហារ

នៅថ្ងៃ២១ ខែមេសា ឆ្នាំ២០២២ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពីសុវត្ថិភាពចំណីអាហារ ទៅដល់សិស្សានុ សិស្សថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ដោយវេជ្ជបណ្ឌិត និន សុខរង្សី។ ការធ្វើបទបង្ហាញនេះមានគោលបំណងចង់ឱ្យសិស្សានុសិស្សទាំងអស់បានយល់ដឹងអំពីចំណីអាហារមិនត្រូវញ៉ាំតាមចំណង់ ញ៉ាំច្រើនពេកញ៉ាំហួសកំណត់ហើយត្រូវគិតពីការញ៉ាំហើយត្រូវជ្រើសរើសអាហារណាដែលនាំមកសុខភាពចំពោះអាហារណាដែលត្រូវញ៉ាំ និងចំណីអាហារណាដែលគួរចៀសវាងដើម្បីថែទាំសុខភាពឱ្យបានល្អ បង្ហាញឱ្យដឹងអំពីកម្រិតនៃការញ៉ាំអាហារដើម្បីឱ្យមានកាយសម្បទារឹងមាំល្អ ភាពឆ្លាតវៃ និងសុខភាពល្អ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង