សិក្ខាសាលាលើកទី៦ ស្តីពី ហេតុអ្វីត្រូវការការសិក្សាអប់រំ?

សិក្ខាសាលាលើកទី៦ ស្តីពី ហេតុអ្វីត្រូវការការសិក្សាអប់រំ?

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលា ស្តីពី “ហេតុអ្វីត្រូវការការសិក្សាអប់រំ?” ដោយវាគ្មិនកិត្តិយស ចាងហ្វាង ប៉ាំង លាងស៊ីម ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារគ្រូសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ការសិក្សាអប់រំពិតជាសំខាន់ណាស់ សម្រាប់​អភិវឌ្ឍ​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល​ឱ្យ​មាន​ការ​រីក​ចម្រើន។ នៅពេល​ទទួល​បាន​ការ​អប់រំ​ពិត​ប្រាកដវាធ្វើឱ្យ​​មនុស្ស​ម្នាក់ៗ​ឱ្យ​ក្លាយ​ជា​កូន​ល្អ​ក្នុង​គ្រួសារ សិស្ស​ពូកែ​នៅ​ក្នុង​សាលា ​និង​ជា​ពលរដ្ឋ​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម។ ​ ​ការ​អប់រំ​ពិតជា​ជួយ​រំដោះ​មនុស្ស​ចេញ​ពី​ភាព​ក្រីក្រ ចេញ​ពី​ភាពទ័ល​ច្រក​ក្នុង​ជីវិត​ ហើយ​ក៏​ដោយ​សារតែការ​អប់រំ​នេះ​ដែរ ដែល​នាំ​សង្គម​មនុស្ស​ឱ្យ​ស្គាល់​ភាព​ភ្លឺស្វាង ស្គាល់​ភាព​រុងរឿង​ទាំង​ក្នុង​សង្គម​គ្រួសារ រួម​ទាំង​សង្គម​ជាតិទាំងមូល។

No Comments

Post A Comment

Back to Top