សិក្ខាសាលាជំរុញទឹកចិត្ត សិស្សក្នុងការរៀន តាមអនឡាញ

សិក្ខាសាលាជំរុញទឹកចិត្ត សិស្សក្នុងការរៀន តាមអនឡាញ

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កន្លងផុតទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំសិក្ខាសាលាជំរុញទឹកចិត្ត សិស្សក្នុងការរៀន តាមអនឡាញ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ទាំងពីរវេនសិក្សា។ តាមការបញ្ជាក៉ពីលោកគ្រូ ឆៃ សាម៉ៃ អ្នកព្រឹក្សាយោបល់ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ គោលបំណងនៃកម្មវិធីនេះរៀបចំឡើងដេម្បីដាស់តឿនក្រើនរំឭកដល់សិស្សានុសិស្សដែលបណ្តោយតាមការយល់ឃើញមិនសមហេតុផលរបស់ខ្លួនទៅលើការរៀនតាមរយៈអនឡាញ។ លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យមានស្មារតីខិតខំព្យាយាមរៀនសូត្រ និងចេះជំរុញខ្លួនឯងក្នុងការសិក្សា។ ជួយឱ្យសិស្សានុសិស្សងាកមកចូលរួមយ៉ាងសកម្មក្នុងការរៀនតាមអនឡាញ ដោយមានសមត្ថភាពប្រឈមទៅនឹងបញ្ហាផ្សេងៗ ដែលកើតឡើងដោយចៃដន្យ និងអាចរកដំណោះស្រាយបាន។ ជួយឱ្យសិស្សានុសិស្សមានស្មារតីទទួលខុសត្រូវក្នុងការចូលរៀនឱ្យបានទៀងទាត់ ទាន់ពេលវេលា ធ្វើកិច្ចការផ្ទះ កត់មេរៀន និងសកម្មក្នុងការឆ្លងឆ្លើយមេរៀនក្នុងម៉ោងសិក្សា។ បង្ហាញឱ្យសិស្សានុសិស្សយល់ថាតួនាទីរបស់ខ្លួនសំខាន់ប៉ុនណាក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិយើង។

No Comments

Sorry, the comment form is closed at this time.

Back to Top